ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនៅឆ្នាំ២០២៣ ដែលផ្តោតលើការជួយអ៊ុយក្រែនឲ្យងើបឡើងវិញពីការខូចខាត ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៉ី

​ (ឡុងដ៏)៖ នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មាន Reuters បានផ្សាយថា ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនៅឆ្នាំ២០២៣ ដែលផ្តោតលើការជួយអ៊ុយក្រែនឲ្យងើបឡើងវិញពីការខូចខាត ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៉ី ខណៈដែលពេលនេះប្រទេសនានា កំពុងប្រមូលផ្តុំគ្នានៅឯប្រទេសស្វីស សម្រាប់ការរៀបចំព្រឹត្តិការណ៍នាឆ្នាំ២០២២នេះ។ សន្និសីទស្តីពីការស្តារអ៊ុយក្រែន ក្នុងទីក្រុងលូហ្កាណូ…

លោក Irakli Garibashvili នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី ត្រូវបានប្រជាជនរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុង Tbilisi ទាមទារឲ្យលោក លែងពីតំណែង

ហ្សកហ្ស៊ី៖ លោក Irakli Garibashvili នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី ត្រូវបានប្រជាជនរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុង Tbilisi ទាមទារឲ្យលោក លែងពីតំណែង ជុំវិញការខ្វះកំណែទម្រង់។ គណបក្សប្រឆាំង និងសង្គមស៊ីវិលប្រទេសហ្សកហ្ស៊ីព្រួយបារម្ភថា រដ្ឋាភិបាលបច្ចុប្បន្នមិនអាចអនុវត្តកំណែទម្រង់ដែលបានដាក់ដោយសហភាពអឺរ៉ុប ក្នុងការដាក់លក្ខខណ្ឌជាមុនសម្រាប់បេក្ខភាព និងសមាជិកភាពសហភាពអឺរ៉ុបតាមបំណងរបស់ប្រទេសនេះ៕

លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់ បាននិយាយថា អាល្លឺម៉ង់កំពុង​ពិភាក្សា​ការធានា​សន្តិសុខ​ដល់​អ៊ុយ​ក្រែ​នជាមួយ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន ជាការ​ត្រៀម​ក្រោយ​ចប់​សង្គ្រាម ប៉ុន្តែការធានា​ទាំងនេះនឹងមិន​ដូចជា​សមាជិក​របស់​សម្ព័ន្ធ​នេះ​ទេ

អាល្លឺម៉ង់៖ កាលពី​ថ្ងៃអាទិត្យម្សិលមិញ ​លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់ បាននិយាយថា អាល្លឺម៉ង់កំពុង​ពិភាក្សា​ការធានា​សន្តិសុខ​ដល់​អ៊ុយ​ក្រែ​នជាមួយ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន ជាការ​ត្រៀម​ក្រោយ​ចប់​សង្គ្រាម ប៉ុន្តែការធានា​ទាំងនេះនឹងមិន​ដូចជា​សមាជិក​របស់​សម្ព័ន្ធ​នេះ​ទេ​។ ​លោក Olaf Scholz បានបន្តថា ​អាល្លឺម៉ង់ កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ជា​មិត្ត​ជិតស្និទ្ធ…

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់អ៊ុយក្រែន ពិតជាបានដកថយចេញពីទីក្រុងលីស៉ីចាន់ស៍្ក (Lysychansk) ក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើត ប៉ុន្តែលោកប្តេជ្ញាថានឹងដណ្តើមការគ្រប់គ្រងទីក្រុងនេះមកវិញ ដោយប្រើអាវុធដែលជាជំនួយពីលោកខាងលិច

(កៀវ)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់អ៊ុយក្រែន ពិតជាបានដកថយចេញពីទីក្រុងលីស៉ីចាន់ស៍្ក (Lysychansk) ក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើត ប៉ុន្តែលោកប្តេជ្ញាថានឹងដណ្តើមការគ្រប់គ្រងទីក្រុងនេះមកវិញ ដោយប្រើអាវុធដែលជាជំនួយពីលោកខាងលិច។ លោក ហ្សេលេនស្គី…

កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងទាំងស្រុង លើតំបន់ Luganskទាំងស្រុងហើយ

(មូស្គូ)៖ កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងទាំងស្រុង លើតំបន់ Luganskទាំងស្រុងហើយ។ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ចាក់ថា​«កងកម្លាំងរុស្សីគ្រប់គ្រងទាំងស្រុងលើទីក្រុង Lysychansk…

កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រាប់ឱ្យដឹងថា ប្រទេសអូស្ត្រាលី នឹងផ្តល់រថពាសដែកចំនួន 34 គ្រឿងបន្ថែមទៀតដល់អ៊ុយក្រែន

កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រាប់ឱ្យដឹងថា ប្រទេសអូស្ត្រាលី នឹងផ្តល់រថពាសដែកចំនួន 34 គ្រឿងបន្ថែមទៀតដល់អ៊ុយក្រែន និងហាមឃាត់ការនាំចូលមាសពីរុស្ស៊ីផងដែរ។ ប្រភព៖ CNA

កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតី នៃប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំរុស្សី បាននិយាយថា អតីតរដ្ឋសូវៀតរបស់លោកមួយនេះ នឹងឈរនៅពីក្រោយរុស្ស៊ីជានិច្ចក្នុងការជំរុញសកម្មភាពយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន

កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតី នៃប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំរុស្សី បាននិយាយថា អតីតរដ្ឋសូវៀតរបស់លោកមួយនេះ នឹងឈរនៅពីក្រោយរុស្ស៊ីជានិច្ចក្នុងការជំរុញសកម្មភាពយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន៕ ប្រភព៖ Reuters

កាលពី​ថ្ងៃ​សុក្រម្សិលមិញ ក្រសួងការពារជាតិ​រុស្ស៊ី បានប្រាប់ឱ្យដឹងថា កងកម្លាំង​រុស្ស៊ី និង​ក្រុម​ផ្តាច់ខ្លួន​តំបន់ Luhansk បន្ត​រុលចូល​ទៅមុខ​ដោយ​ជោគជ័យ​នៅក្នុង​ទីក្រុង Lysychansk

រុស្ស៊ី៖ កាលពី​ថ្ងៃ​សុក្រម្សិលមិញ ក្រសួងការពារជាតិ​រុស្ស៊ី បានប្រាប់ឱ្យដឹងថា កងកម្លាំង​រុស្ស៊ី និង​ក្រុម​ផ្តាច់ខ្លួន​តំបន់ Luhansk បន្ត​រុលចូល​ទៅមុខ​ដោយ​ជោគជ័យ​នៅក្នុង​ទីក្រុង Lysychansk ។​ លោក Igor Konashenkov ​ ​អ្នកនាំពាក្យ​របស់​រុស្សី​ បាននិយាយថា…

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ត្រីជាន់ខ្ពស់អាមេរិក បានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិកមិនបានឃើញប្រទេសចិនគេចវេសពីការដាក់ទណ្ឌកម្ម ឬផ្តល់ឧបករណ៍យោធាដល់ប្រទេសរុស្ស៊ីនោះទេ

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ត្រីជាន់ខ្ពស់អាមេរិក បានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិកមិនបានឃើញប្រទេសចិនគេចវេសពីការដាក់ទណ្ឌកម្ម ឬផ្តល់ឧបករណ៍យោធាដល់ប្រទេសរុស្ស៊ីនោះទេ ដោយបន្ថែមថាវិធានការអនុវត្តច្បាប់ដែលបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ បានផ្តោតលើក្រុមហ៊ុនចិនមួយចំនួន មិនមែនរដ្ឋាភិបាលនោះទេ។ សូមជម្រាបថា ក្រុមហ៊ុនចំនួនប្រាំរបស់ចិនទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោមបទចោទប្រកាន់ថា បានគាំទ្រដល់មូលដ្ឋានឧស្សាហកម្មយោធា និងការពារជាតិរបស់រុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូកំពុងធ្វើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ មន្ត្រីអាមេរិកបានបញ្ចាក់និងព្រមានអំពីផលវិបាក រួមទាំងការដាក់ទណ្ឌកម្ម…

នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់ថា ប្រទេស G7 គួរតែបញ្ឈប់ការវាយប្រហារ និងលាបពណ៌ចំពោះប្រទេសចិន និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ទោះតាមទម្រង់ណាក្តី

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ បានឆ្លើយតបសំណួរពាក់ព័ន្ធនៅក្នុង សន្និសីទសារព័ត៌ជាប្រចាំ ដោយសង្កត់ធ្ងន់ថា ប្រទេស G7 គួរតែបញ្ឈប់ការវាយប្រហារ និងលាបពណ៌ចំពោះប្រទេសចិន និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ទោះតាមទម្រង់ណាក្តី។…