ក្រសួងចំនួន២រួមគ្នា ដោះស្រាយវិបត្តិជូនពលរដ្ឋនៅ«តំបន់ក្រហម»

(ភ្នំពេញ)៖ យោងតាមលិខិត ពីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១  ក្រសួងបានរៀបចំតំបន់គោលដៅ តម្លើងស្តង់ដាក់លក់ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម។

ក្រសួងពាណិជ្ជកម្ម នឹងបន្ថែមលក់បន្លែ ស្ពៃក្តោប ត្រសក់ ត្រប់ស្រួយ ពោត ជាដើម នៅថ្ងៃទី២២នេះទៅ។ ចំនែកឯ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ជាអ្នកសម្របសម្រួលអោយមានត្រី និងសាច់ សំរាប់លក់ជូនពលរដ្ឋ៕

Leave a Reply

Your email address will not be published.