អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ប្រើពាក្យប៉ុន្មានប្រយោគនេះ ចាក់ចំបេះដូងមហាជនយ៉ាងខ្លាំង បន្ទាប់ពី បរិច្ចាគ ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

(ភ្នំពេញ) ៖ “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំ ក៏ មិន ដឹង យក លុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេល បន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា”។

នេះគឺពាក្យពេជ្រប្រកបដោយអត្ថន័យ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់ជាមួយទឹកប្រាក់ចំនួន ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែល កំពុងរាតត្បាតខ្លាំង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

វាចារចេញពីបេះដូង ដែលនិយាយទៅកាន់ជនរួមជាតិ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតមិនអាចកាត់ថ្លៃបាន ខ្លួនតូចថ្លើមធំ ពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការសាមគ្គី រួមជាកម្លាំង ប្រឆាំងនឹងCovid 19 ជាមួយរដ្ឋាភិបាល គ្រាដែលប្រទេសជាតិ មានទុក្ខ។ ទទឹមគ្នានោះ បានធ្វើឲ្យមហាជនកោតសរសើរទឹកចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជា ខ្លាំង។

សូមបញ្ជាក់ផងដែរថា ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេងណាវ៉ាត្រាគ្រុប ធ្លាប់បានបរិច្ចាគទឹកប្រាក់ចំនួន១លានដុល្លារ ម្ដងរួចមកហើយ ដើម្បីចូលរួមទិញវ៉ាក់សាំងលការពារកូវីដ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Leave a Reply

Your email address will not be published.