អ្នកលក់ឡេកាឡៃរឿងទុំទាវ ត្រូវបានក្រសួងវប្បធម៌ហៅទៅដុះក្អែលក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃអ្នកប្រើប្រាស់បណ្ដាញសង្គម

(ភ្នំពេញ) ៖ អ្នកលក់ពីរនាក់បងប្អូនដែលកំពុងល្បីនៅក្នុងបណ្ដាញសង្គម ត្រូវបានរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងចិត្រសិល្បៈហៅមកដុះក្អែលចេញ ក្រោយពីបានយករឿងទុំទាវ មកកាឡៃ ក្នុងការសម្ដែងប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា និងអក្សសិល្ប៍ជាតិ។

នៅក្នុងលិខិតដែលចេញផ្សាយនៅរសៀលថ្ងៃទី៤ ខែកុម្ភៈនេះ ក្រសួងវប្បធម៌បានអញ្ចើញម្ចាស់ផេកHokima ដែលគេស្គាល់ថាជាអ្នកលក់ឡេដ៏ល្បីមួយរូបដែរ ដែលមានឈ្មោះថាអាជី និងអាម៉ីនោះ ត្រូវចូលមកនា់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ នៅបន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យនឹងលើកសរសើរនៅថ្ងៃទី១០ខែកុម្ភៈវេលាម៉ោង៩ព្រឹកជាកំហិត។

ក្រសួងបានបញ្ជាក់ច្បាស់ថាការហៅមកនេះគឺដើម្បីមកបំភ្លឺ ករណីថតកាឡៃរឿងទុំទាវ ដែលធ្វើអោយប៉ះពាល់ដល់ សានា វប្បធម៌ និងប្រពៃណី។ បើមិនដូច្នោះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមជម្រាបថា នៅក្នុងវីដេអូដែលមានរយៈ១១នាទី ក្នុងភាគទី១ នៃរឿងដែលអ្នកលក់ឡេ២នាក់បងប្អូនបានលក់ យ៉ាងណាម៉េចគិតត្រឹមម៉ោងចេញផ្សាយ ផេកដែលបានបង្ហោះរឿងទុំទាវ២០២១នេះ បានលុបវីដេអូ និងមិនអាចស្វែងរកផេកឃើញនោះទេ។

សូមជម្រាបជូនដែរថា អ្នកប្រាប់ប្រាស់បណ្ដាញទំនាក់ទំនងសង្គមបានផ្ទុះការរិះគន់យ៉ាងចាស់ដៃ ក្រោយវីដេអូនេះបានបង្ហោះលើបណ្ដាញសង្គម ក្រោយឃើញវគ្គខ្លះនៃវីដេអូ បានបង្ហាពីការប្រើពាក្យមិនសមរ្យម និងមានប៉ះពាល់ដល់សាសនាជាខ្លាំង។ តួយ៉ាងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ឈ្មោះ អ៊ាង គង្គា បានសរសេររៀបរាប់ថា«ព្រឹកនេះខ្ញុំបានប្រទះភ្នែកឃើញវីដេអូមួយមានចំណងជើងថា «ទំទាវ២០២១»នៅក្នុងការសម្តែងមានចេតនាបំផ្លាញចំនួន៣គឺ៖ ១ ប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ  ២ ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ ៣ ប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា១រូប ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ហើយសំណូមពរដល់ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភាគីពាក់ពន្ធសូមមេត្តា ចាត់វិធានការអោយបានម៉ឺងម៉ាត់ចំពោះអ្នកដែលមានចេតនាទុច្ចរិតនេះ នឹងទុកជាមេរៀនដល់ជនដទៃទៀត »៕

Leave a Reply

Your email address will not be published.