ចំងាយផ្លូវមិនមែនជាឧបសគ្គសម្រាប់ស្នេហាឡើយ! គូស្នេហ៍មួយគូសម្រេចភ្ជាប់ពាក្យតាមអនឡាញពីប្រទេសកូរ៉េមក

(ភ្នំពេញ) ៖ បណ្ដាញទំនាក់ទំនងសង្គមបាននឹងកំពុងជួយសម្រួលដល់ទំនាក់ទំងន និងការរកស៊ីរបស់មនុស្សនាពេលបច្ចុប្បន្ន ដោយឡែកទំនាក់ទំនងស្នេហាខ្លះក៏បានកើតចេញពីការប្រើប្រាស់បណ្ដាញសង្គម កាន់តែពិសេសជាងនេះទៅទៀត ថ្មីៗនេះ គេសង្កេតឃើញមានអ្នកគូស្នេហាមួយចំនួនចាប់ផ្ដើមយកបណ្ដាញសង្គមដើម្បីជួយសម្រួលដល់ចំណងស្នេហាដែលទទួលដោយចាស់ទុំ និងតាមប្រពៃណី ដោយពិសេសសាសនា មួយចំនួនផងដែរ។
យ៉ាងណាមិញ ដូចគូស្នេហ៍មួយគូនេះវិញ បានរៀបចំពិធីភ្ជាប់ពាក្យដោយខាងប្រុសនៅប្រទេសកូរ៉េ ខាងស្រីនៅស្រុកខ្មែរ ពួកគេបានសម្រេចចិត្តរៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នាតាមវីដេអូខល បើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ខុម សុជាតិ បានសរសេររៀបរាប់ឲ្យដឹងថា៖ «ខ្ញុំសូមអគុណលោកឪពុកអ្នកម្ដាយទាំងសងខាង ដែលបានជួយផ្សំផ្គុំអោយកូនទាំពីរជាគូនឹងគ្នាហើយក៏សូមថ្លែងអំណរអគុណដល់បងប្អូនសាច់ញ្ញាតិទាំងសងខាងដែលបានចូលរួមកម្មវីធីរបស់យើងខ្ញុំ ហើយខ្ញុំសូមជូនពរដល់នាក់ទាំងអស់គ្នាឱ្យមានសុខភាពល្អ និងរកសុីទទួលទៀនមានបានគ្រប់ៗគ្នា លាហើយភាពនៅលីវ»៕

Leave a Reply

Your email address will not be published.