វៀតណាមកំណត់ជើងហោះហើរចូលប្រទេសរហូតដល់ថ្ងៃចូលឆ្នាំចិន

(វៀតណាម) ៖ នាយករដ្ឋមន្រ្តីវៀតណាមប្រកាសកំណត់ជើងហោះហើរចូលប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចុងបញ្ជាប់នៃថ្ងៃចូលឆ្នាំចិន ដើម្បីកាត់បន្ថយហានីភ័យជំងឺឆ្លងកូវីដ១៩។
លោកង្វៀន សួនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសកាលពីថ្ងៃទី១០ខែមករា ថា វៀតណាមនឹងកំណត់ជើងហោះហើរចូលប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបញ្ជាប់ចូលឆ្នាំចិន ដែលឆ្នាំចិននេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកុម្ភៈ ដែលនាំអោយប្រជាពលរដ្ឋវៀតណាមចាប់ផ្ដើមធ្វើដំណើរទៅប្រទេសវិញ នៅថ្ងៃឆ្លងឆ្នាំចិន ដើម្បីកាត់បន្ថយហានីភ័យឆ្លងរីករាលដាល មេរោគថ្មីកូវីដ១៩ បណ្ដាលមកពីការរីករាលនៃជំងឺកូវីដ១៩នៅក្នុងកំឡុងពេលចូលឆ្នាំចិន ដែលជាថ្ងៃឈប់សំរាកដ៏សំខាន់របស់ពលរដ្ឋវៀតណាម និងអនុញ្ញាត្តិចំពោះតែជើងហោះហើរចាំបាច់ និងត្រូវទទួលបានអនុញ្ញត្តិពីក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងសន្តិសុខសាធារណៈ និងក្រសួងគមនាគមន៍ ដែលទទួលបានការអនុញ្ញាត្តិឲ្យចូលប្រទេស នេះបើតាមការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម។
សប្ដាហ៍បន្ទាប់ក្រោយថ្ងៃចូលឆ្នាំចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦កុម្ភៈ ក្រសួងគមនាគមន៍វៀតណាម និងសិក្សាពិនិត្យមើលលទ្ធភាពចាប់ផ្ដើមជើងហោះហើរឡើងវិញម្ដងទៀត។ ទោះបីយ៉ាងណាក៏ដោយ វៀតណាមបានផ្អាកជើងហោះហើរក្រុមហ៊ុនឯកជន ទាំងអស់ រាប់ចាប់តាំងពីចុងខែមិនា ឆ្នាំ២០២០។ ហើយនៅក្នុងនោះដោយមានចំណាត់ការរបស់រដ្ឋាភិបាលបាននាំជនជាតិរបស់ខ្លួនជាប់នៅក្រៅប្រទេសអាចធ្វើដំណើរចូលក្នុងប្រទេសបាន ក្នុងកំឡុងពេលដែលប្រទេសកំពុងមានវិបត្តិរីករាលដាលជំងឺកូវីដ១៩។ ដោយឡែកកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ វៀតណាមបានទទួលសេវាហោះហើរត្រង់ពីវៀតណាមទៅជប៉ុនដែលជើងហោះហើរដំបូង៕

Leave a Reply

Your email address will not be published.