អតីតនិស្សិត​ពេទ្យ ជាប់​អាហារូបករណ៍​រៀន​នៅ​ប្រទេស​ថៃ ចងក​សម្លាប់ខ្លួន​នឹង​ដើម​ពុទ្ធា

(ភ្នំពេញ)៖ នារីជាអតីតនិស្សិតពេទ្យ ជាប់អាហារូបករណ៍ រៀននៅប្រទេសថៃម្នាក់ បានចងកសម្លាប់ខ្លួន នឹងដើមពុទ្ធា នៅក្នុងដីឡូតិ៍មួយកន្លែងក្រោយរត់គេចខ្លួនចេញ ផ្ទះបាត់ខ្លួន ប្រមាណជាង២ខែ មកហើយ ក្រោយពីបាត់ខ្លួន នារីខាងលើក្រុមគ្រួសារក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ ដើម្បីអោយសមត្ថកិច្ចជួយស្វែងរក រហូតមកដល់ព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២១ នេះទើបមានគេគេរាយការណ៍ថានារីនេះបានចង កសម្លាប់ខ្លួនបាត់ទៅហើយ ។
ហេតុការនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៣០ព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២១នៅចំណុចដីឡូតិ៍មួយកន្លែងតាម ផ្លូវកែវចិន្តាក្នុងក្រុម១២ ភូមិ០១ សង្កាត់ជ្រោយចងា្វ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
នារីដែលចង ក សម្លាប់ខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ឈ្មោះ ឈីវ សំអុន អាយុ៣១ឆ្នាំ មានលំនៅ ផ្ទះលេខ ១៤៦D ផ្លូវលំ ភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា នារីរូបនោះ បានចងកសម្លាប់ខ្លួន នឹងខ្សែនីឡុង ភ្ជាប់ទៅនឹង ដើមពុទ្ធា ក្នុងព្រៃហើយ ត្រូវបានក្មេង ៗក្នុងភូមិ ដើរទៅបេះផ្លែពុទ្ធា ក៏ប្រទះឃើញ រួចរត់មកប្រាប់ឪពុកម្តាយរាយការណ៍ សមត្ថកិច្ចនគរបាលមូលដ្ឋាន ដែរបានស្គាល់ជនរងគ្រោះក៏បានប្រាប់បងប្អូន សាច់ញាតិ។
តាមបងស្រីនារីរូបនោះបានឲ្យសមត្ថកិច្ច ដឹងថា ឈ្មោះ ឈីវ សំអុន មានជំងឺប្រសៃប្រសាទប្រមាណជិត១០ឆ្នាំមកហើយ។ រយៈពេលប្រមាណជិត២ខែមកហើយ នាងក៏បានរត់ចេញពីផ្ទះទៅបាត់ខ្លួន មិនដឹងទៅទីណា ស្រាប់តែទទួលដំណឹងពីសមត្ថកិច្ច ថាចងសម្លាប់ខ្លួន។
បើតាមបងស្រីរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះគឺជាអតីតនិស្សិតពេទ្យ ដែលរៀនពូកែ ប្រឡងជាប់អាហារូបករណ៍ ទៅរៀននៅ ប្រទេសថៃរហូតដល់ជិតចប់ ។ ដោយសារតែការខិតខំរៀន ខ្លាំង ពេកបណ្តាលឲ្យនាង រលាកខួរក្បាល មានជំងឺសរសៃប្រសាទ ហើយត្រូវបានសាលាទាក់ទងមកក្រុមគ្រួសារ ឲ្យទៅទទួលយកមកស្រុកកំណើតវិញ និងបានបញ្ចប់ជីវិតដោយចង កសម្លាប់ខ្លួនឯងនៅពេលនេះ។ សពត្រូវបានក្រុមគ្រួសារបញ្ជូន ទៅកាន់ឈាបនដ្ឋានវត្តពោធិ៍យារាម ហៅវត្តចាស់ ដើម្បី ធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.