ស្ថានទូតកម្ពុជាជូនដំណឹងទៅពលករក្នុងពេលដែលប្រទេសថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ចុងខែកុម្ភៈ

(ភ្នំពេញ) ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានជូនដំណឹងទៅកាន់ប្រជាពលរដ្ឋខ្មែរ ពិសេសពលករដែលកំពុងធ្វើការនៅប្រទេសថៃទាំងអស់ ពីការបន្តដាក់ប្រទេសនៅក្នុងគ្រាអាសន្នរបស់ប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ រលកថ្មីនៅក្នុងប្រទេសថៃ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ ចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ចាប់ខ្ចួន និងមានប្រសិទ្ធិភាពខ្ពស់ ពិសេសត្រូវរក្សាសុខភាពអនាម័យឲ្យបានជាប្រចាំផងដែរ៕

Leave a Reply

Your email address will not be published.