មន្ត្រីប្រចាំតំបន់អង្គរ ​បង្ហាញមុខបុរសម្នាក់ដែលសុខៗ​ យក​កូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មបុរាណ​

(សៀមរាប)៖ នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះថា បានបង្ហាញមុខបុរសម្នាក់ដែលសុខៗ យក​កូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មបុរាណ។

នាយកដ្ឋានបានបញ្ជាក់ថា កាលពីថ្ងៃសៅរ៍​ ​នៅវេលាម៉ោង ៩:០០នាទីព្រឹក​ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ​ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វើការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំង​​គល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន​ ដើម្បីធ្វើការអប់រំកុំឲ្យគាត់ធ្វើលើកក្រោយទៀត រួចបានឲ្យគាត់ទៅទស្សនាប្រាសាទបន្តទៀត៕

Leave a Reply

Your email address will not be published.