ក្រសួងការងាររំលឹកបន្ថែមអំពីវិធានការ បង្ការជំងឺកូវីដ-១៩នៅតាមរោងចក្រនិងសហគ្រាសនានា

(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានចេញសេចក្ដី​ជូនដំណឹងមួយ ដើម្បី​​​រំលឹកបន្ថែមអំពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមបណ្ដារោងចក្រ សហគ្រាសនានា។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានលើកឡើងថា ដើម្បីបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅតាម​បណ្ដារោង​ចក្រ សហគ្រាសនានា ក្រសួងសូមរំលឹកសារជាថ្មីម្ដងទៀតដល់ម្ចាស់រោងចក្រ សហគ្រាសជាពិសេស​រោង​ចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបន្តអនុវត្តឲ្យ​បានត្រឹមត្រូវតាមសេចក្ដីណែនាំ របស់ក្រសួងលេខ០០៤/​២០ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ដីពី​ការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩នៅតាមរោងចក្រ សហគ្រាស និងតាមសេចក្ដីណែនាំនានា​របស់ក្រសួងសុខា​ភិបាល ពាក់ព័ន្ធនឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩៕ 

Leave a Reply

Your email address will not be published.