ក្រសួងទេសចរណ៍​ណែនាំ​ជាថ្មី ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត បន្ត​បិទ​សកម្មភាព​អាជីវកម្ម KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​)

​ភ្នំពេញ​៖ អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងទេសចរណ៍​បានចេញ​លិខិត​ជូនដំណឹង ជម្រាបជូន ឯកឧត្តម លោកជំទាវ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ស្តីពី​ការបន្ត​បិទ​សកម្មភាព​អាជីវកម្ម KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​) រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

ក្រសួងទេសចរណ៍ សូម​ជម្រាបជូន ឯក​ទ្ធ​ត្ត​ម លោកជំទាវ ជ្រាបថា ដោយ​ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​ភ្លើង​១៩ (COVID-19) ក្រសួងទេសចរណ៍​បាន ចេញ​សេចក្តីណែនាំ​ជា​បន្តបន្ទាប់​ក្នុង​ការបិទ​សកម្មភាព អាជីវកម្ម KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរហ្គាឌិន​) និង​មាន​ការចុះ​ត្រួតពិនិត្យ​ជាប្រចាំ​។ យោង តាម​លិខិត​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ អាជីវកម្ម KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល​​ឌី​ស្តូ​តែ​ក និង​បៀរហ្គាឌិន​) ត្រូវ​បន្ត​បិទ​សកម្មភាព​អាជីវកម្ម​រហូតដល់​មានការ​ជូនដំណឹង ជាថ្មី ។ អាស្រ័យហេតុនេះ សូម ឯកទត្ត​ម លោកជំទាវ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត យក ចិត្តទុកដាក់ បន្ត​ការត្រួតពិនិត្យ និង​អនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ស្តីពី​ការបន្ត​បិទ​សកម្មភាព អាជីវកម្ម KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្តូ​តែ​ក និង​បៀរហ្គាឌិន​) ឱ្យមាន​ប្រសិទ្ធភាព​៕

Leave a Reply

Your email address will not be published.