យន្តហោះជាប់ផុងនៅស្រុកខ្មែរ (ភ្នំស្រង់ ខេត្តកំពង់ស្ពឺ) សង្ស័យចុះខុសបច្ចេកទេស…?

(កំពង់ស្ពឺ) ៖ វីដេអូថ្មីមួយ បានកំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ដែលបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យអស់សំណើចយន្តយោធា១គ្រឿង បានជាប់ផុង ដែលគេអះអាងថាបានកើតឡើងជើងភ្នំស្រង់ ខេត្តកំពង់ស្ពឺ។
ទោះយ៉ាងណា គេពុំបានដឹងច្បាស់ថា យន្តហោះនេះត្រូវបានជាប់ផុងដោយសារមូលហេតុអ្វីនោះទេ តែបើតាមការបង្ហោះតៗគ្នាបានបញ្ជាក់ថា យន្តហោះនេះចុះចតខុសបច្ចេកទេស។
បើទោះជាពុំទាន់ឃើញមានព័ត៌មានលម្អិតណាមួយ បានចុះផ្សាយពីហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ថាពិតជាបានកើតឡើងនៅក្នុងស្រុកខ្មែរ តែបើតាមស្តាប់សំឡេង និងឯកសណ្ឋាន នោះគឺជាទិដ្ឋភាពកងកម្លាំងយោធាកម្ពុជា កំពុងប្រើប្រាស់អាប៊ុល អូសយន្តហោះដែលកំពុងជាប់ផុល បង្កការភ្ញាក់ផ្អើលពេញវាលស្រែ៕

Leave a Reply

Your email address will not be published.