ស្រី​ស្អាត​របួស​ហូរឈាម​ពេញមុខ ក្រោយពេល​សង្សារ​ចាស់​បបួល​មក​ផឹកស៊ី​នៅ​ហាង រួច​ផឹក​ស្រវឹង​ស្រឿងៗ​ទាស់សម្តី​គ្នា​រហូត​ឈានដល់​ប្រតាយប្រតប់​គ្នា​ផ្អើល​ប្រជាពលរដ្ឋ​

(​ភ្នំពេញ) ​៖ មានរឿង​គួ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ក្រោយពេល​នារី​រូប​ស្រស់​ម្នាក់​បាន​រងរបួស​ហូរឈាម​ពេញមុខ បន្ទាប់ពី​បុរស​ម្នាក់​ដែលជា​សង្សារ​បាន​បបួល​មក​ផឹកស៊ី​ក្នុង​ហាង ហ្គោល​ឌិន​សូ​រិ​ម៉​ល លុះ​ដល់ពេល​ស្រវឹង​ស្រឿងៗ​រាងខ្លួន​ស្រាប់តែ​ទាស់សម្ដី​គ្នា មិនដឹងថា​មាន​ជម្លោះ​អ្វីខ្លះ​បាន​កើតឡើង​នោះទេ ហើយក៏​ដើរចេញ​ទៅខាង​ក្រៅ ប្រតាយប្រតប់​គ្នា​ឈានដល់​កើតមាន​ហិង្សា​ឡើង​បណ្ដាល​ឲ្យ​នាង​ឈាម​ច្រមុះ និង​មុខ​ចំណែក​ឯខាង​ប្រុស​វិញ​មាន​ស្នាមរបួស​ត្រង់​ក​បន្តិចបន្តួច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០ និង​២០​នាទី​យប់ ឈានចូល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០០​នេះ ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​សង្សារ​មួយគូរ បាន​អង្គុយ​តុ​ផឹកស៊ី​ជុំគ្នា​ស្រាប់​មួយសន្ទុះ​ក្រោយមក ឃើញ​ដើរ​ចេញមកក្រៅ​មិនដឹងថា​មាន​ខឹង​រឿ​អ្វី​នោះទេ ក៏​ឈានទៅដល់​ការ​វាយតប់​គ្នា​ហើម​មុខ​និង​ឈាម​ច្រមុះ​។ ដោយ​ឃើញបែបនេះ​ក៏បាន​ប្រាប់​ទៅដល់​សមត្ថកិច្ច​ឲ្យ​ចុះមក​ជួយ​អន្តរាគមន៍​ភ្លាមៗ រួច​ឃាត់ខ្លួន​សង្សារ​មួយគូរ​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ផ្សា​ថ្មី​ទី​៣ ដើម្បី​សម្រួល​បញ្ចប់រឿង ៕

Leave a Reply

Your email address will not be published.