គ្រឹះស្ថានអប់រំរបស់ បណ្តាញអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ត្រៀមបើកដំណើរការឡើងវិញក្រោយមានការចុះត្រួតពិនិត្យពីក្រសួង

(ភ្នំពេញ) ៖ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd. បានឲ្យដឹង គ្រប់សាខា និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន និងបើកដំណើរឡើងវិញ ក្រោយពីទទួលបានលិខិត​បញ្ជាក់ពីក្រសួងពាក់ព័ន្ធ ក្រោយពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានត្រួតពិនិត្យការរៀបចំត្រៀមលក្ខណៈបើកឲ្យដំណើរការសាលារៀនឡើងវិញដំណាក់កាលទី២កាលពីថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។

បើតាមលោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education  បានឲ្យដឹងថា ក្រោយពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំបានចុះមកពិនិត្យ និងចុះMOUរួមមក Westline Educationរង់ចាំលិខិតជាផ្លូវការពីក្រសួងក្រសួងព័ន្ធ ក្នុងការត្រៀមដំណើរការបើកសាលារៀនឡើងវិញនេះ លោកឧកញ៉ា បានបញ្ជាក់ថា សាលាបានអនុវត្តន៍តាមការណែនាំរបស់ក្រសួង ពិសេសគឺការរៀបចំគន្លាតសុវត្ថិភាព ក្នុងនោះក្នុងមួយថ្នាក់មានសិស្សយ៉ាងច្រើន២០នាក់បុណ្ណោះ និងមានរៀបដាក់គន្លាត១.៥ម៉ែត ក្រៅពីនោះក៏មានរៀបចំវេនដើម្បីឲ្យសិស្សសិក្សាឲ្យស្មើរគ្នា និងរៀបចំម៉ោងចេញលេង ដាច់ដោយឡែកពីគ្នាដើម្បីបញ្ជៀស​ការជួបជុំគ្នាច្រើន។

បើតាមលោកឧកញ៉ាអគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd ខាងសាលាក៏ត្រូវការកិច្ចសហការជាចាំបាច់ជាមួយអាណាព្យាបាលរបស់សិស្សទាំងអស់ រាល់ការរៀបចំសំភារៈ សំខាន់ៗរបស់កូនៗដើម្បីរក្សាអនាម័យ និងការផ្ដល់ដំណឹងរាល់ដំណើរចាំបាច់របស់សិស្សជាដើម។

សូមជម្រាបដែរថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំ គណៈប្រតិភូអញ្ជើញចុះជួប និងត្រួតពិនិត្យរង្វាយតម្លៃខ្ពស់ចំពោះដំណើរការបើកគ្រឹះស្ថានអប់រំរបស់ បណ្តាញអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដំណាក់កាលទី២ នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីបានត្រួតពិនិត្យបណ្តាញអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប គឺពិតជាបានត្រៀមលក្ខណៈរបស់ខ្លួនរួចជាស្រេច ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួង ជាពិសេសវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីបើកទ្វារដំណើរការទទួលសិស្សរបស់ខ្លួនឡើងវិញ នៅដំណាក់កាលទី២ ដោយបន្តអនុវត្តផែនការសុវត្ថិភាពឲ្យបានខ្ពស់។

គួរជម្រាបថា Westline Education Group Co., Ltd. សព្វថ្ងៃនេះ មានសាខាចំនួន​១៦ស្ថិតនៅ​ក្រោមក្រុមហ៊ុន Westline Education Group ដែលក្នុងនោះ​មាន ១៣សាខា ជាសាលារៀន​ ដែលមាន​សាលារៀន Westline ចំនួន​១០សាខា សាលារៀន Northline ចំនួន១សាខា  សាលាអន្តរជាតិ Forest hill ចំនួន១សាខា និងសាលារៀន​អន្តរជាតិ Appletree ចំនួន១សាខា។ ដោយឡែក ៣សាខាទៀត មានជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល៕

Leave a Reply

Your email address will not be published.