អន់ចិត្តចូលស្ដី ម្ដាយខាងស្រីមិនទាន់ព្រម បុរសម្នាក់ចាក់នារីម្នាក់ស្លាប់ទាំងកណ្ដាលផ្លូវ ហើយបន្តចងកសម្លាប់ខ្លួននៅមុខវត្តស្ងួនពេជ្រ

(ភ្នំពេញ) ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវបានបុរសម្នាក់លួចចាក់សម្លាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូលភ្នំពេញ ។ បន្ទាប់ពីធ្វើសកម្មភាពចាក់សង្សារបស់ខ្លួនជាកម្មការិនីរោងចក្រ Minebea ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរួចហើយ បានរត់ទៅចងកសម្លាប់ឯង នៅនាវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល ស្ថិតក្នុងមុខវត្តស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថិច្ចបានឱ្យដឹងថា កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតខ្លួននារីរងគ្រោះ។ នាងជិះម៉ូតូម៉ាកហុងដាហ្ស៊ូមមើរ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1DP- 0547។
តែអ្វីដែលគួរឲភ្ញាក់ផ្អើលនោះ គឺបុរសដែលបានចាក់នារីម្នាក់កណ្ដាលផ្លូវនោះ បានរត់ទៅចងកសម្លាប់ខ្លួនភ្លាមៗ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ សង្កាត់កំបូល ខណ្ឌកំបូល។
នៅពេលនេះមិនទាន់អាចកំណត់ នៅអត្តសញ្ញាណឃាតករនៅទ្បើយទេ ហើយមូលហេតុឈានទៅដល់ការធ្វើបែបនេះ យោងតាមមិត្តភ័ក្កិនារីរងគ្រោះ បានបង្ហើបថា បុរសនោះ បានចូលស្ដីដណ្ដឹងជាច្រើនដង តែខាងស្រីមិនព្រម ទើបរឿងហេតុកើតឡើងបែបនេះទៅ។ពេលនេះសមត្ថកិច្ចកំពុង ធ្វើកោសល្យវិច័យ និងព្រមទាំងធ្វើកំណត់ហេតុ៕

Leave a Reply

Your email address will not be published.