ផលិតកម្ម ថោន កោះហៅខេម ទៅដោះស្រាយរឿងកុងត្រា ចំថ្ងៃ ព្រាប សុវត្ថ ចុះកុងត្រាជាមួយកាឡាក់ស៊ី

(ភ្នំពេញ)៖ ផលិតកម្មទីក្រុងភាពយន្ត ថោន អញ្ចើញលោក ប៉ុន សុណារិន ហៅ ខេម ជាតារាចម្រៀងប្រចាំផលិតកម្មទីក្រុងភាពយន្ត ថោន ដើម្បីដោះស្រាយ និងបកស្រាយ​រឿង​កិច្ចសន្យាជាមួយ​ផលិតកម្មទីក្រុងភាពយន្តថោន និងបានឃើញចេញទៅច្រៀង​នៅផលិតកម្មផ្សេងដោយខ្លួន​កំពុងជាប់កិច្ច​សន្យាជាមួយផលិតកម្ម​នៅឡើយ ផលិតកម្មទីក្រុងភាពយន្ត ថោន អញ្ខើញលោក ខេម មកជួបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣រសៀលជាកំហិត។

បើយោងតាមសេចក្តីជូនដំណឹងរបស់ផលិតកម្មទីក្រុងភាពយន្ត ថោន ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថារាល់កិច្ចសន្យារវាងផលិតកម្មទីក្រុងភាពយន្ត ថោន ជាមួយលោក ប៉ុន សុណារិន ហៅ ខេម នឹងចប់នៅចុងខែធ្នូឆ្នាំ២០២០។ សេចក្តីជូនដំណឹងខាងលើ​ បានតម្រូវឲ្យលោកខេម ចូលមកដោះស្រាយជាមួយផលិតកម្មនៅថ្ងៃទី២៥ខែសីហានេះនៅទីស្នាក់ការកណ្ដាលរបស់ផលិតកម្មទីក្រុងភាពយន្ត​ ថោន  ហើយផលិតកម្មទីក្រុងភាពយន្ត ថោន ជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោកខេម ក្នុងការបំពេញកាតព្វកិច្ចសន្យាការងារ និងការគោរពតាមបទបញ្ជារផ្ទៃក្នុងផលិតកម្មឲ្យបានភ្ជាប់ផ្ជួន៕

Leave a Reply

Your email address will not be published.