រថយន្តធំ ដាច់ហ្រ្វាំង បុករះរថយន្តដឹកកម្មករ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ២៩នាក់

(ភ្នំពេញ) ៖ ពីរករណីផ្សេងគ្នា ក្នុងពេលតែមួយ រថយន្តធុនធំ បើកក្នុងល្បឿនលឿនចុះចំណោត ហើយគ្រប់គ្រងស្ថានការណ៍ មិនបានដាច់ហ្វ្រាំង បណ្ដាលអោយបុករះ រថយន្តដឹកកម្មករចំនួន ៣ គ្រឿងក្នុងនោះស្ត្រីម្នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាល និងម៉ូតូ ៤ គ្រឿងទៀត រកការខូចខាតទាំងស្រុង។
ហេតុការណ៍នេះដែរ បានកើតឡើង កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៧យប់ នៅផ្លូវជាតិលេខ៤ ក្នុងភូមិចំនោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក FUSO ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ព្រះសីហនុ ៣A-៧០៧៣ ក្រុមហ៊ុន SP អ្នកបើកបរឈ្មោះ កែវ សៅភី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោត រថយន្តនេះដាច់ហ្រ្វាំង រួចជ្រុលទៅបុក ប៉ះរថយន្តចំនួន ៣គ្រឿង ទិសដៅស្របគ្នា ៖រថយន្តម៉ាក Ssangyong ពណ៌ស ដឹកកម្មករ ចំនួន២គ្រឿង រថយន្តម៉ាក LEXUS RXមួយគ្រឿង។
ក្រោយកើតហេតុមួយសន្ទុះ ក៏មានរថយន្តដឹកកុងតឺន័រ ១គ្រឿងម៉ាក international ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ៣D-៦២៦៩ (អ្នកបើកបរមិនទាន់ស្គាល់ អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ បានគេចរថយន្តម៉ាក LEXUS RX៣៣០ (ដែលជួបគ្រោះថ្នាក់ករណីទី១ កណ្តាលផ្លូវ) ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃ បុករះម៉ូតូចំនួន ០៤គ្រឿង ដែលឈប់ចតមើល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើទី១ ម៉ូតូម៉ាក WAVE ពណ៌ខ្មៅ មួយគ្រឿង និងម៉ូតូម៉ាកម៉ាក HONDA C១២៥ ចំនួន៣គ្រឿង។
ករណីខាងលើបណ្តាល ឲ្យស្លាប់មនុស្សចំនួន ០១ នាក់ (ប្រុស) រងរបួសធ្ងន់ចំនួន ០៧ នាក់ (ស្រី៣នាក់) រងរបួសស្រាលចំនួន ២២នាក់ (ស្រី២០នាក់)៕

Leave a Reply

Your email address will not be published.