ក្រុមជំនាញ បំផ្លាញចោលគ្រាប់មីនជាច្រើនគ្រាប់ ដែលពលរដ្ឋយកឆ្នៃធ្វើជាចង្រ្កានដាំស្លក្បែរផ្ទះ និងប្រមូលបានពីដីចម្ការ

(សៀមរាប)៖ អាជ្ញាធរមីន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិខ្សាច់អំពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រកឃើញគ្រាប់ត្បាល់៦០មម ចំនួន៨គ្រាប់ គ្រាប់ផ្លោង៧៥មមចំនួន ៣គ្រាប់ គ្រាប់មិនធាក់ថយ១០៦មម ចំនួន១ គ្រាប់ឡង់ ៤០មមចំនួន១ គ្រាប់ សរុបចំនួន ១៣គ្រាប់ គ្រាប់ទាំងនេះប្រជាពលរដ្ឋប្រទះឃើញលើដីចម្ការ និងប្រជាពលរដ្ឋមួយគ្រួសារបានយកគ្រាប់មកឆ្នៃធ្វើជាចង្រ្កានដាំស្លក្បែរផ្ទះ ហើយក្រុមការងារCSHD បានអប់រំ និងចល័តវាយកទៅបំផ្លាញចោលនៅកន្លែងមានសុវត្ថិភាព។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

Leave a Reply

Your email address will not be published. Required fields are marked *