ស្ត្រីខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារគ្នានៅកាស៊ីណូថៃ ហើយសពត្រូវបានបញ្ជូនមកដល់កម្ពុជាវិញហើយ

(ភ្នំពេញ)៖ សពស្ត្រីខ្មែរម្នាក់ ដែលបានស្លាប់ដោយសារការបាញ់ប្រហារគ្នា នៅទីក្រុង បាងកក ប្រទេសថៃ ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញ កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ នេះបើតាមឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
សូមរំលឹកថា ករណីបាញ់ប្រហារនៅក្នុងកាស៊ីណូមួយកន្លែងនៅប្រទេសថៃ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ ក្នុងនោះមានជនជាតិខ្មែរ០១នាក់ផង ដែរ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២២:០០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅក្នុងអាគារពាណិជ្ជកម្មព្រះរ៉ាម៣ ស្ថិតនៅផ្លូវ៦៦ ខណ្ឌធុងមហាមេឃ ក្រុងបាងកក ប្រទេសថៃ។
ស្រ្តីជនជាតិខ្មែរជនរងគ្រោះ មានឈ្មោះ ម៉ៅ ស្រីពៅ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជាបុគ្គលិកបំរើការនៅក្នុងកាស៊ីណូកើតហេតុ៕

Leave a Reply

Your email address will not be published.