លោកស ថេត ហាមមន្រ្តីយកយានយន្ត របស់អង្គភាព ទៅប្រើប្រាស់ ជាលក្ខណ:ឯកជន

(ភ្នំពេញ) ៖ លោកឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ប្រាប់មន្រ្តីក្រោមឱវាទពាក់ព័ន្ធ ទាំងអស់ ត្រូវប្រើប្រាស់យានយន្ត របស់អង្គភាពឲ្យបានត្រឹមត្រូវ និងហាមដាច់ខាត យកទៅប្រើប្រាស់ជាលក្ខណ:ឯកជន ឬបម្រើឲ្យក្រុមគ្រួសារ ។
ក្នុងឱកាសអញ្ជើញ ត្រួតពិនិត្យកាបិទឡូហ្គោ សញ្ញានគរបាលជាតិ ( រាជសីហ៍ ) នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០លោក
ឧត្តមសេនីយ៍ឯក ស ថេតបានថ្លែងថា “សូមណែនាំដល់តាមបណ្តាអង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវប្រើប្រាស់យានយន្ត របស់អង្គភាពឲ្យបានត្រឹមត្រូវ និងហាមដាច់ខាត ការយកយានយន្តរបស់អង្គភាព ទៅប្រើប្រាស់ជាលក្ខណ:ឯកជន ឬបម្រើឲ្យក្រុមគ្រួសារឡើយ” ។
ជាមួយគ្នានោះលោកបញ្ជាក់ថា យានយន្តដែលពាក់ផ្លាកលេខ ន.ប ដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវតែដោះចេញជាបន្ទាន់ បើមិនដូច្នេះទេ នឹងត្រូវមានវិធានការណ៍តាមច្បាប់ ៕

Leave a Reply

Your email address will not be published.