ក្រោយពីមានករណីពុលស្រា ស្លាប់ សមត្ថកិច្ចជំនាញ ចុះឆែកឆេរសិប្បកម្មផលិតស្រាយីហោ តាំងគួយ សង្ស័យថាក្លែងក្លាយ

ភ្នំពេញ៖ មន្រ្តីកាំកុងត្រូលសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះឆែកឆេរឃ្លាំងដែលគេសង្ស័យថាសិប្បកម្មផលិតស្រាក្លែងក្លាយមួយកន្លែងស្ថិតនៅសង្កាត់ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វារ តែមិនមានម្ចាស់ទីតាំងនៅទីនោះឡើយ ។
ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១១ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិបាក់ខែងលើសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ដែលគេស្លាកឈ្មោះតាំងគួយ ។
គួបញ្ជាក់ថាកាលពីថ្ងៃ០៩ខែ០៦ឆ្នាំ២០២០ មានករណីផឹកស្រាថ្នាំ (កែរោគសំរួសសសៃនឹងក្រពះពោះវៀន)បណ្ដាលឲ្យមនុស្សពុលស្លាប់ជាបន្តបន្ទាប់ចំនួន៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៧នាក់។
សមត្ថកិច្ចបានរកឃើញសំបកដបជ័រដែលគេច្រកស្រាថ្នាំហើយត្រូវគេចាក់ស្រាចោលច្រកក្នុងបាវ និងថង់ខ្មៅធំចំនួន៤បាវនិង៦ថង់ខ្មៅធំប្រហែលរាប់ពាន់ដប និងធុងលាយស្រាយចំនួន១ត្រូវបានគេយកទៅបោះចោលបំបាត់ភស្តុតាងនៅក្នុងដីឡូតិ៍មួយកន្លែងក្បែរផ្លូវជាតិលេខ៦ ៕

Leave a Reply

Your email address will not be published.