លម្អិតករណីពុលស្រាថ្នាំចិនសែយីហោ តាំងគុយ ស្លាប់៤នាក់ ចំណែក៧នាក់កំពុងសង្គ្រោះនៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួន០៤នាក់ បានស្លាប់ជាបន្តបន្ទាប់ដោយករណីពុលស្រា ថ្នាំចិនសែ ដែលមានយីហោ តាំងគួយ និង០៧នាក់ទៀតកំពុងសង្គ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាយប់ថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២០ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមរបាយការណ៍របស់សមត្ថកិច្ចនិងអាជ្ញាធរឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅរំលងអធ្រាត្រចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ឲ្យដឹងថា នៅស្រុកម៉ាឡៃ អ្នកស្លាប់ចំនួន០៣នាក់ ក្នុងនោះម្នាក់ស្លាប់នៅថ្ងៃទី០៨ ខែមិថុនា និង០២នាក់ស្លាប់នៅយប់ថ្ងៃទី០៩ ខែមិថុនា និងសង្គ្រោះចំនួន០៣នាក់ ។ ចំណែកនៅក្រុងប៉ោយប៉ែតស្លាប់ម្នាក់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យចំនួន០៤នាក់ ក្នុងបន្ទាយមានជ័យ ។
ទាក់ទិននឹងករណីស្លាប់របស់ប្រជាពលរដ្ឋដោយសារពុលស្រា ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ចំពោះមុខ រដ្ឋបាលខេត្តបានបញ្ជូនមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចទៅរំលែកទុក្ខគ្រួសារនៃសព ហើយក៏កិច្ចបន្ត ខេត្តបានឲ្យលោកវេជ្ជបបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រារកមូលហេតុនៃការពុលនេះហើយ ។
ជនរងគ្រោះដែលបានស្លាប់នៅស្រុកម៉ាឡៃ០៣នាក់និងក្រុងប៉ោយប៉ែត០១នាក់ មានឈ្មោះ ១/ឈ្មោះ ឆន ឈឿន ហៅ សឿនភេទប្រុសអាយុ៣២ឆ្នាំជាប្រការពារនៅភូមិអូរសំពរ័ឃុំអូរសំពរ័ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ, ២-ឈ្មោះ ឃ្លាំង ចិត្ត្រាភេទប្រុស អាយុ 27 ឆ្នាំ នៅភូមិចំណោម កើត ឃុំចំណោម ស្រុកមង្គលបូរី បាន(ស្លាប់)នៅភូមិអូរស្អំ ស្រុកម៉ាឡៃ, -៣ឈ្មោះ ម៉ាន នេត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្លាប់, ៤-ឈ្មោះមាឌ គង់ អាយុ៣៥ឆ្នាំភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ ពេលដឹកទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបុរី ស្លាប់តាមផ្លូវ (ក្រុងប៉ោយប៉ែត) ។
ជនរងគ្រោះកំពុងសង្គ្រោះទាំងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែតសរុប០៧នាក់ ០១/ ឈ្មោះ ថា នៅភូមិអូរស្អំ (ស្រាល),០០២/-ឈ្មោះ ជា តួ នៅភូមិចំណោមកើត (ស្រាល),០០៣/-ឈ្មោះ ហាក់ នៅភូមិអូរស្អំ (ស្រាល)ទាំងបីនាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡែ,០៤-/ ឈ្មោះអ៊ិន ប៊ុនឆាន ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូងឃុំបន្ទាយនាង ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ មុខរបរកម្មកសំណង់ នៅប៉ោយប៉ែត (សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត),០៥/- ឈ្មោះស ចាម អាយុ៤៩ឆ្នាំភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យមុខរបរកម្មករសំណង់ (សំរាកព្យាបាលនៅមន្ទីរពេទ្យប៉ោយប៉ែត ,០៦/- ឈ្មោះ ឡុង អាយុ២៨ឆ្នាំភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យមុខរបរកម្មករសំណង់ (សំរាកព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី, ០៧/- ឈ្មោះកន អាយុ២៧ឆ្មាំភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់(សំរាកព្យាបាលនៅមន្ទីរពេទ្យមង្គលបុរី)។
តាមការបំភ្លឺបឋមពីជនរងគ្រោះបានឲ្យដឹងថា៖ នៅថ្ងៃទី៨ មិថុនា ២០២០ វេលាល្ងាចក្រោយពីសំរាកពីការងារសាងសង់សំណង់ ពួកគាត់មានគ្នាចំនួន៥បានទៅទិញស្រាថ្នាំតាំងគួយ ចំនួន១យួរតំលៃ១២,០០០រៀល យកមកផឹកមានម្ហូបក្លែម ដូចជាសាច់ឆ្កែ ផ្អកត្រីប្រៃ បុកល្ហុងលាយក្តាម នាំគ្នាផឹកអស់ស្រា ។ លុះដល់ថ្ងៃទី៩ មិថុនា២០២០ វេលាម៉ោង១១ថ្ងៃត្រង់ មានអាការៈមិនស្រួលក្នុងខ្លួន ដោយងងុយតែដេក សង្ស័យថាពុល ៕

Leave a Reply

Your email address will not be published.