(មានវីដេអូ) ឡៅ ចន្ទ្រា ក្ដៅស្លឹកត្រចៀកបង្ហើរមួយឃ្លាទៅFanថាអាអត់កំណើត ខណៈអ្នកគាំទ្រគុនខ្មែរចង់ឲ្យកីឡាករខំហាត់ នឹងបង្ហាញសមត្ថភាពជាងការតបតនឹងការការិះគន់

(ភ្នំពេញ)៖ កីឡាករគុនខ្មែរត្រកូល ឡៅ គឺកីឡាករ ឡៅ ចន្រ្ទា នៅថ្ងៃនេះ ឆេះដុំ និងអ្នកគាំទ្រ ដែលរិះគន់ថាតោងតារាដើម្បីល្បី ដែលមានរូបវីដេអូខលជាមួយ នាយចឺម ម្ចាស់ហ្វេសបុកឈ្មោះ Cholchet Prodal បានសរសេរដោយមានខ្លឹមសារ «ហេតុតែគេជាតារា…បណ្ដោយខ្លួនលែងហាត់ទៅតោងកាលីបគេអស់និយាយហើយ យល់ល្អឈប់វ៉ៃទៅប្អូនកុំឲ្យខូចមុខខូចមាត់ស្រែកច្រៀងមិនកើត ហើយឈប់យកគុនខ្មែរទៅជាន់ពន្លិចបើសិនប្រឹងជួយលើស្ទួយនោះឈប់ទៅ»។
គ្រាន់តែឃើញភ្លាម មិនទុកយូ កីឡាករ ឡៅ ចន្រ្ទា បានផុសនោះដោយសារបានសរសេរនៅលើហ្វេសបុករបស់ខ្លួននៅនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា «សូមខ្លាចហើយអ្នករិះគន់ចាកប្រធាន ខ្ញុំក៏ជាមនុស្សដែរលោកក៏មានការរាប់អានដែរតែថាឲ្យខ្ញុំទៅតោងកាលីបបងប្អូនណា ឬក៏អ្នកណា០%រាប់អាន ធ្ងន់ជាងនេះមកថាខ្ញុំយកគុនខ្មែរជាន់ពន្លិច ចុះលោកឯងបានជួយអ្វីដល់គុនខ្មែរ សំដីដូចអាចម៌អត់កំណើត»។
នៅលើផុសនោះមានអ្នកចែករំលែកនឹងបញ្ជេញមតិជាច្រើន ប៉ុន្តែអ្នកស្រលាញ់គុនខ្មែរចង់ឲ្យកីឡាករ ដែលស្រលាញ់វិស័យសិល្បះរូបនេះ ចេះប្រើភាសា និងធ្វើទៅតាមច្បាប់ទម្លាប់ ជាជាងការឆ្លើយតបទាំងកំហឹង ខណៈដែលពេលនេះកីឡាកររូបនេះបានឈរនៅលំដាប់កំពូលមួយរូប ដែលមានឈ្នះល្បីនៅក្នុងវិស័យគុនខ្មែរ។ ហេតុអ្វីបានជាគេកត់សំគាល់ថាកីឡាករ ឡៅ ចន្រ្ទា ចូលចិត្តសិល្បះ ព្រោះជារើយៗ គេឃើញ ឡៅ ចន្ទា្រ ចូលចិត្តច្រៀង ហើយបង្ហោះដើម្បីឲ្យអ្នកគាំទ្រស្ដាប់ម្ដងម្ដាលផងដែរ។
មតិខ្លះរបស់អ្នកស្រលាញ់គុនខ្មែរ បានលើឡើងថា«អ្នកគាំទ្រមានតែខាតមិនមានចំណេញនោះទេដើម្បីលើកស្ទួយនិងចូលរួមអភិរក្សគុនខ្មែរ,ខាតទាំងពេលវេលា,លុយកាក់ទាំងទឹកចិត្តការឈឺចាប់ជាមួយកីឡាករពេលបរាជ័យលើឆាកអន្តរជាតិតែប៉ុណ្ណោះពេលខ្លះកីឡាករមានរបួសគាត់សុខចិត្តចំណាយថវិការផ្ទាល់ខ្លួនដើម្បីជួយសម្រួលបន្ទុកទៀតផង»។
អ្មកគាំទ្រខ្លះទៀតក៏បានលើកឡើងដែរថា«មិនមែនយកការមើលប្រដាល់ជាមុខរបដើម្បីបានប្រាក់ចិញ្ចឹមជីវិតទេ,តែបងប្អូនជាអ្នកកីឡាករទើបយកគុនខ្មែរជាអាជីពបានប្រាក់ចិញ្ចឹមជីវិត,សួរថាបើវ៉ៃមិនបានលុយតើមានអ្នកសុខចិត្តវ៉ៃទេ?ទាំងនេះសុទ្ធតែដើម្បីជីវភាពប៉ុណ្ណោះ។បើបងប្អូនប្រឹងហាត់ប្រឹងវ៉ៃអោយខ្លាំងបានល្បីលើឆាកអន្តរជាតិបងប្អូនជាអ្នកបានលុយបានកិត្តិយសហុឺហាមិនមែនអ្នកគាំទ្របានលុយបានល្បីទេបានត្រឹមតែជួយអរប៉ុណ្ណោះ ហើយតើពួកគាត់និងរិះគន់ទៀតទេបើបងប្អូនធ្វើបានល្អហើយ?»។
តើកីឡារកគួរធ្វើបែបណា នៅពេលដែលខ្លួនក្លាយជាមនុស្សសាធារណៈសម្រាប់អ្នកស្រលាញ់គុនខ្មែរ និងអ្នកគាំទ្រ មានការបញ្ចេញមតិមួយបានខុមមិននៅខាងក្រោមផុសរបស់ កីឡាករ ឡៅ ចន្រ្ទា ហើយបានសរសេរថា កីឡាករ ឡៅ ចន្រ្ទា គឺជាកីឡាករកំពូលលំដាប់ប្រទេស និងតំបន់ ដូចនេះការបញ្ជេញមតិរិះគន់ខ្លះអាចជាអ្នកមិនស្រលាញ់ឬជាជនបរទេសដែលចង់វាយប្រហារផ្លូវចិត្ត និងបំបាក់ស្មារតីនៅក្នុងអាជីព។ តាមយោបល់អ្នកគាំទ្ររូបនោះ បានផ្ដល់មតិឲ្យកីឡារ ឡៅ ចន្រ្ទា គួរតែមានវិធានការ និងសហកាជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាអាណាព្យាបាលលើគ្រប់កីឡាករប្រដាល់ទាំងអស់ អន្តរាគមន៍តាមផ្លូវច្បាប់ចំពោះផេក ឬហ្វេសបុកដែលបានបង្ហោះនោះ ប្រសើរជាងផុសហើយរិះគន់ដោយប្រើពាក្យសំដីមិនពិរោះទៅកាន់អ្នកគាំទ្រ។ មតិខ្លះក៏បានឡើងដែរថា«សង្វៀនថ្នាលក្មេងៗតូចៗដែលប្រឹងហាត់បានវ៉ៃក៏ដោយសារការចំណាយថវិការបស់អ្នកគាំទ្រដូចគ្នាតើកីឡាករមានយល់ពីអ្នកគាំទ្រទេថាតើគាត់ចង់បានអ្វី?ចំលើយតែមួយគត់គឺចង់ឃើញកីឡាករខ្លាំងជោគជ័យយកមុខមាត់ជូនជាតិនិងខ្លួនឯង»។
អ្នកខ្លះទៀតក៏បានបញ្ចេញមតិអំពើទឹកចិត្តរបស់ពួកគាត់ដែលគាំទ្រ ហើយក៏បង្ហាញអារម្មណ៍ថាមិនថាតែនៅក្នុងវិស័យគុនខ្មែរ ឬវិស័យអ្វីផ្សេងទេ គ្រប់គ្នាបានមកពីអ្នកគាំទ្រ គឺជាអ្នកដែលបានចាយពេលវេលា ថវិកា ដើម្បីស្រែកគាំទ្រ និងឡើងទឹកចិត្តដល់កីឡាករកម្ពុជាដែលពួកគាត់គិតថាជាគំរូក្នុងវិស័យគុនខ្មែរ« ចំពោះពាក្យដែលប្អូនដៀលថាអោយអ្នករិះគន់ថាអត់កំណើតគឺខុសស្រលះហើយប្អូនក៏មិនគួរប្រើពាក្យនេះដែរព្រោះបើពួកគាត់អត់កំណើតក៏ប្អូនគ្មានថ្ងៃនេះដែរ។ សរុបសេចក្តីមកដើម្បីគុនខ្មែរគឺទាំងគ្រូបង្វឹក,កីឡាករ,អ្នកគាំទ្រ,ទូរទស្សន៍និងស្ព័នស័រមិនអាចខ្វះមួយណាបានឡើយ»៕

https://www.facebook.com/radioclub24h/videos/259500252095233/

Leave a Reply

Your email address will not be published.