ទុក្ខក្លាយជាលាភ លោក ថម ទទួលបានដីវិញ ទទួលបានសញ្ជាតិខ្មែរ ជាមួយនឹងឈ្មោះខ្មែរថា សែន សំណាង

(ភ្នំពេញ) ៖ លោក​ ថូម​ ដែល​ត្រូវ​បាន​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ក្រាបបង្គំទូលថ្វាយ​ព្រះមហាក្សត្រ​ ផ្ដល់​សញ្ជាតិ​ខ្មែរ​ ជូន​លោក​ ។ តាម​ព្រះរាជក្រឹត្យ​លោក​មានឈ្មោះ​ខ្មែរ​ គឺ​ សែន​ សំណាង​។
ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន លោក ដួង តារា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសបុករបស់លោកថា ស្វាគមន៍បង សែន សំណាង
Welcome to Cambodia Bro SEN SAMNANG!

ដោយក្តីអាណិតស្រឡាញ់ និងសណ្តោសដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ថម “ O’BRIEN GEORGE ALLEN “ ដែលមានសញ្ជាតិអាមេរិកាំងមកពីរដ្ឋ Tennessee, USA ត្រូវបានសម្តេចប្រមុខដឹកនាំស្នើសុំព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរទៅព្រះមហាក្សត្រកម្ពុជាជូនលោក នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ ដែលបានប្តូរឈ្មោះជាផ្លូវការថា “សែន សំណាង” “Sen Samnang”។ ចាប់ពីពេលនេះតទៅ បង សំណាង មានសិទ្ធិរស់នៅប្រកបរបរទទួលទានទិញដូរអចលនទ្រព្យដូចពលរដ្ឋខ្មែរទូទៅនៅក្នុងប្រទេសកម្ពុជា។ អីក៏សំណាងម៉្លេះ!

ខ្ញុំបាទក្នុងនាមជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព និងគោរពស្រឡាញ់ការដឹកនាំរបស់ សម្តេចតេជោ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ​និងសូមចូលរួមអបអរសាទរចំពោះបង សែន សំណាង ដែលបានក្លាយជាសញ្ជាតិកម្ពុជានៅថ្ងៃនេះ! ពិតជាមហាសំណាង ជាន់លើសំណាងមែន!

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង!

Leave a Reply

Your email address will not be published.