មួយថ្ងៃដំបូងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃាត់ម៉ូតូ និងរថយន្តបានជាង១ពាន់គ្រឿងនៅក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ថ្ងៃដំបូងក្នុងការអនុវត្តច្បាប់ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញឃាត់ម៉ូតូចំនួន: ១,១៧៤ គ្រឿង និង ឃាត់រថយន្តចំនួន ១៤៨ គ្រឿង។ សកម្មភាពតាមបណ្តាគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។ របាយការណ៍មួយថ្ងៃពេញនៃការអនុវត្ត ចាប់ពីម៉ោង ០៧:០០ ព្រឹក ដល់ម៉ោង ១៦:៣០នាទីរសៀល ។ * ឃាត់ម៉ូតូចំនួន: ១,១៧៤ គ្រឿង – អត់មួកចំនួន ១,០៨១ គ្រឿង – អត់កញ្ចក់ចំនួន ១៦ គ្រឿង – អត់លេខចំនួន ១៣ គ្រឿង – ល្មើសសញ្ញាចរាចរចំនួន ៦៣គ្រឿង – និយាយទូរស័ព្ទចំនួន ០១គ្រឿង * ឃាត់រថយន្តចំនួន ១៤៨ គ្រឿង – អត់ពាក់ខ្សែក្រវ៉ាត់ ៩៥ គ្រឿង – បញ្ច្រាសទិស ១៤ គ្រឿង – អត់លេខចំនួន ៤ គ្រឿង – និយាយទូរស័ព្ទ ១២ គ្រឿង – អត់ប័ណ្ណសំគាល់យាន ០៧ គ្រឿង – ល្មើសសញ្ញាចរាចរ ១១ គ្រឿង – សំពីងសំពោង ០៣ គ្រឿង – ហួសឈៀក ០២ គ្រឿង

Leave a Reply

Your email address will not be published.