នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នឹងចូលបំពេញការងារវិញនៅថ្ងៃច័ន្ទនេះ

(ឡុងដ៍)៖ នៅថ្ងៃព្រឹកថ្ងៃចន្ទសប្ដាហ៍នេះនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នឹងត្រូវទៅធ្វើការជាធម្មតាវិញក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសម្នាក់ បានបញ្ជាក់យ៉ាងដូច្នេះថា លោក Johnson នឹងត្រឡប់ទៅធ្វើការជាធម្មាតាវិញ នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ហើយលោកបាននិយាយថា លោកមិនអាចទន្ទឹមរង់ចាំទៀតឡើយ។ លោក Johnson បានសម្រាកព្យាបាល កូវីដ១៩ និងបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ជាទីដែលលោកត្រូវបំពាក់អុកស៊ីហ្សែន កាលពីជាង ២សប្ដាហ៍មុន។លោក ចនសុន បានចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី ១២ ខែមេសា គឺមួយសប្តាហ៍បន្ទាប់ពីគាត់ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យ St Thomas ‘ក្នុងទីក្រុងឡុងដ៍នៅថ្ងៃទី ៥ ខែមេសា។

ប៉ុន្តែរដ្ឋាភិបាលរបស់លោកបច្ចុប្បន្ន កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ជុំវិញការដោះស្រាយវិបត្តិ កូវីដ១៩ បន្ទាប់ពីមិនបានពន្យល់យ៉ាងពេញលេញនូវទិន្នន័យមរណ ការធ្វើតេស្តមានកំណត់ និងកង្វះឧបករណ៍សម្រាប់មន្ទីរពេទ្យជាដើម៕

Leave a Reply

Your email address will not be published.