ក្រសួង​ព័ត៌មាន សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​TVFB និង TBTV ក្រោម​ហេតុផល​ស្ថាប័ន​នេះ ផ្សព្វផ្សាយ​ញុះញង់

(ភ្នំពេញ) ៖ ក្រសួង​ព័ត៌មាន សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​TVFB និង TBTV ក្រោម​ហេតុផល​ស្ថាប័ន​នេះ ផ្សព្វផ្សាយ​ញុះញង់​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៨ មេសា​។​

ការសម្រេច​លុប​អាជ្ញា​បណ្ណ​នេះ ធ្វើឡើង​ក្រោយពី​សមត្ថកិច្ច បាន​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB ពាក់ព័ន្ធ​នឹង​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​ស្រង់​ពាក្យសម្តី​សម្ដេច ហ៊ុន សែន ដែល​បាន​និយាយថា «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​»​៕

Leave a Reply

Your email address will not be published.