យុវតីខ្មែរអូស្រ្តាលីម្នាក់និពន្ធចំរៀង និងច្រៀងដោយខ្លួនឯង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គម

(ភ្នំពេញ) ៖ យុវតីខ្មែរអូស្រ្តាលីអាលី រិនដល មានអាយុ១៦ ឆ្នាំនាងមានម្ដាយជាជនជាតិខ្មែរឈ្មោះ Sapor Rendall ជាតារានិងគ្រូបង្ហាញម៉ូតដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា និងមានឪពុកជាជនជាតិអូស្រ្តាលីមានឈ្មោះ Matthew Rendall។ បទចំរៀងដែលនាងច្រៀងមានបំណងជើងថា នរណានឹងស្រលាញ់បង (Who Will Love You?) ជាចំណងជើងនៃបទចម្រៀងមួយដែលនិពន្ធនិងច្រៀងផ្ទាល់ដោយក្មេងស្រីខ្មែរកាត់អូស្រ្តាលី ហើយដែលបានធ្វើឲ្យគេសរសើរមិនដាច់ពីមាត់នូវអត្ថន័យនិងទឹកដមសំឡេងដ៏ក្រអួនក្រអៅ។
ចម្រៀងជាភាសាអង់គ្លេសមួយបទនេះបង្កប់នូវខ្លឹមសារបែបមនោសញ្ចេតនាស្នេហាដ៏ជ្រាលជ្រៅមួយរបស់អ្នកនិពន្ធវ័យក្មេងដ៏ស្រស់ស្អាត សម្បុរសណ្តែកបាយ។
សូមជម្រាបជូនថា អាលីវ័យទើប១៦ឆ្នាំ នាងតែងបទចម្រៀងបាន៨បទទៅហើយ ក្នុងនោះ៧បទកំពុងផលិតត្រៀមចេញផ្សាយ រីឯបទទីមួយ Who Will Love You? ត្រូវបានផលិតជាវីដេអូចេញផ្សាយនៅដើមខែមេសានេះ ។អ្វីដែលជាភាពអស្ចារ្យរបស់ អាលី រិនដល គឺរាល់បទចម្រៀងទាំងអស់ អាលី ជាអ្នកតែងនិពន្ធផងតែងទំនុកបទភ្លេងផងនិងជាអ្នកច្រៀងទៀត ។ បទចម្រៀងទី២របស់នាងដែលនឹងផលិតចេញផ្សាយនៅប៉ុន្មានសប្តាហ៍ខាងមុខមានចំណងជើងថា តើត្រូវបញ្ចប់ដោយវិធីណា? “How This Ends?»អាលីពូកែទាំងផ្នែកសិល្បៈនិងកីឡា នេះបើតាមការសរសេររៀបរាប់របស់លោក ពុយ គា នៅលើបណ្ដាញសង្គមហ្វេសបុកនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ៕
ចង់ដឹងបទចំរៀងនេះពិរោះបែបណានោះ ទៅស្ដាប់ទាំងអស់គ្នា!!!

https://www.youtube.com/watch?v=PUsU6wlJ3A4

Leave a Reply

Your email address will not be published.