កុំចេះតែហ៊ាន! អាជ្ញាធរខណ្ឌសែនសុខ ចុះបញ្ឈប់ការផឹកស៊ីជួបជុំភ្លាមៗដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

(ភ្នំពេញ) ៖ ប្រជាពលរដ្ឋជាច្រើន សាទរនឹងចំណាត់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោយបានចុះប្រតិបត្តិការភ្លាមៗនៅកន្លែងផឹកស៊ីជួបជុំ ដើម្បីទប់ស្កាត់ការឆ្លងវីវុសកូវីដ១៩ និងដែលបង្កររំខានដល់អ្នកជិតខាង ក្រោយមានពលរដ្ឋបានខំមិនចូលផេករបស់ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
នៅក្នុងផេកផ្លូវការខាងលើបានសរសេររៀបរាប់ថា«មិនទុកឲ្យប្រជាពលរដ្ឋរង់ចាំយូរ ខំមិនចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វេីការទំនាក់ទំនងទៅប៉ុស្តិ៍ទឹកថ្លា និងប៉ុស្តិ៍អូរបែកក្អម នៃអធិការនគរបាលខណ្ឌសែនសុខ ឲ្យចុះដល់ទីតាំងភ្លាមៗដេីម្បីបញ្ឈប់រាល់ការជួបជុំ ផឹកសុី ចាក់ធុងបាស់ ឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង និងធ្វេីការណែនាំ អប់រំ ឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយការជួបជុំផឹកសុីដែលមានគ្នាច្រេីន ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩»។
កាលពីពេលថ្មីៗនេះ អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំ ឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ត្រូវឈរជើងការពារ ក្នុងករណីចាំបាច់ ដើម្បីធ្វើការតាមដាន ទប់ស្កាត់ រាល់សកម្មភាពកំសាន្តបែបប្រពៃណី ពិធីជប់លៀងកំសាន្ត នៅតាមទីសាធារណៈ និងតាមសហគម៍ននានាជាដើម ដើម្បីបញ្ជៀសការរីករាលដាល ពីវីរុសកូវីដ១៩៕

Leave a Reply

Your email address will not be published. Required fields are marked *