ស្រ្តីខ្មែរវ័យ៦៥ឆ្នាំម្នាក់ស្លាប់នៅសហរដ្ឋអាមេរិកព្រោះឆ្លងជំងឺកូវីដ១៩

(ភ្នំពេញ) ៖ ម្តាយរបស់លោក សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅអាយុ៦៥ឆ្នាំកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
បើតាមលោក លោក សុង សារ៉ន បានបញ្ជាក់ថា ម្តាយរបស់លោកបានទៅរស់ នៅសហរដ្ឋអាមេរិក រយៈពេល២ឆ្នាំមកហើយ នៅទីក្រុង Seattle រដ្ឋ Washington State ហើយម្តាយរបស់លោក ទើបតែត្រឡប់ពីការមកលេងស្រុកកំណើត កាលពីខែកុម្ភៈ ឆ្នាំ២០២០ ទៅអាមេរិកវិញ ក៏ជួបរឿងអកុសលបែបនេះ។
លោក សុង សារ៉ន បានបញ្ជាក់ទៀតថា ដោយសារតែការរីករាលដាលជំងឺដ៏កាចសាហាវនេះ នៅជុំវិញពិភពលោក លោកនិងក្រុមគ្រួសារមិនអាច ទៅបុណ្យសពម្តាយនៅអាមេរិកបានទេ បានត្រឹមធ្វើបុណ្យតាមបែបសាសនា នៅស្រុកកំណើត ខណៈដែលនៅសហរដ្ឋអាមេរិកក៏ដូច្នេះដែរ ការធ្វើបុណ្យត្រូវបានរៀបចំឡើងដោយកំណត់ចំនួនមនុស្ស៕

Leave a Reply

Your email address will not be published.