កីឡាករ Juventusខ្សែការពារ Daniele Rugani ត្រូវបានក្លឹប Juventus ម្នាក់ឆ្លង Covid-19

ខ្សែការពារ Daniele Rugani ត្រូវបានក្លឹប Juventus បញ្ជាក់ថាតេស្តវិជ្ជមានសម្រាប់មេរោគ Covid-19 បាត់ហើយកាលពីថ្ងៃទី១១ ខែមីនា ២០២០ ខណៈដែលរូបគេផ្ទាល់ក៏បានថតជាមួយសមាជិកក្រុមក្រោយពេលឈ្នះ Inter Milan ផងដែរ។

យ៉ាងណាមិញក្លឹបបានបញ្ជាក់ទៀតថាអ្នកដែលធ្លាប់ស្និទ្ធជាមួយកីឡាករខាងលើនេះ នឹងត្រូវដាក់នៅដោយឡែកសិន ដើម្បីតាមដាន ខណៈដែលសាមីខ្លួនផ្ទាល់កំពុងសម្រាកនៅមន្ទីរពេទ្យ។ ក្រោយពីប្រកាសកីឡាករខ្លួនម្នាក់ឆ្លងមេរោគនេះហើយ UEFA ក៏អាចនឹងផ្អាកការប្រកួតរបស់ Juventus ទល់ក្រុម Lyon នៅពានរង្វាន់ UEFA Champions League ផងដែរ។

សូមរំលឹកថានៅអ៊ីតាលី បច្ចុប្បន្នកំពុងឆ្លងមេរោគ Covid-19 ខ្លាំងមែនទែន។ ប្រទេសនេះ បានប្រកាសបិទការចេញចូលទៅហើយ និងប្រជាជនទាំងអស់ត្រូវតាមដានសុខភាពជាប្រចាំ៕

Leave a Reply

Your email address will not be published.