នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអញ្ជើញទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកុម្ភៈដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ បានសម្រេចអញ្ជើញទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារនៅលើ Facebook ផ្លូវការរបស់សម្តេចនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖

អរគុណសន្តិភាព! ដោយសារតែកម្ពុជាមានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវា ទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចតឱយមកចូលចតនៅកំពង់ផែរក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើ នាវាអស់រយះពេល១៣ថ្ងៃ មកហើយឱយបានវឹលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។
ព្រឹកស្អែកថ្ងៃ១៤កុម្ភះ២០២០ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានះជាម្ជាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។
សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនាៗដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។
ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក៕

Leave a Reply

Your email address will not be published.