ក្មេងស្រី​​ម្នាក់​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​កេីត​ហេតុ​ក្នុងហេតុការគ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុកស្រែ​អំបិល​

(កោះកុង) ៖ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​ បាន​កើត​ឡើង​នៅ​ វេលា​ម៉ោង​ ១០:៤៥​ នាទី​ព្រឹក​ នាថ្ងៃទី​ ០៦​ ខែកុម្ភ:​ឆ្នាំ២០២០​ នៅចំណុចផ្លូវជាតិ​លេខ​ ៤៨​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ១២​ – ១៣​ ស្ថិត​ក្នុង​ភូមិសាលាម្នាង​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល រវាងរថយន្ត​ បុកជាមួយនឹងម៉ូតូ​ ក្នុង​ទិសដៅ​បញ្ច្រាស់គ្នា​ បណ្តាល​ឲ្យ​ ស្លាប់​ ១​ នាក់​ និង​រងរបួស​ស្រាល​ ១​ នាក់​ ។

បង្ករឡេីង​ដោយរថយន្ត​ ហាយឡិនឌ័រពណ៌សំបកឪឡឹក​ ពាក់ស្លាកលេខភ្នំពេញ​ 2AN8692​ បើកបរដោយឈ្មោះ​ ឆិល​ ចន្ទ​ ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ​ មានទីលំនៅភូមិសាមគ្គី​ ឃុំស្រែរនោង​ ស្រុកត្រាំកក់​ បានបុកនឹង​ម៉ូតូវ៉េវពណ៌ក្រហម​ ជិះគ្នាពីរម្តាយនឹងកូន អ្នកបើកបរឈ្មោះ​ រ៉ែន​ ស្រីនាង​ ភេទស្រី​ អាយុ១៥ឆ្នាំ​ មានទីលំនៅភូមិព្រះអង្គកែវ​ ឃុំដងពែង​ ស្រុកស្រែអំបិល​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កេីត​ហេតុ​ ចំណែកឯអ្នករួមដំណើរឈ្មោះ​ ហន​ ម៉ៅ​ ភេទស្រីអាយុ៣៦ឆ្នាំ​ ត្រូវជាម្តាយបង្កើត​ របស់អ្នកបើកបររងរបួសស្រាល​ ។

បច្ចុប្បន្ន​ វត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកស្រែអំបិល​ ដេីម្បី​រង​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​៕

Leave a Reply

Your email address will not be published.