លបលួចមករៀបការប្រពន្ធថ្មី ប្រពន្ធដើមឈរចាំដល់ម៉ោងកាត់សក់ ………..

(កណ្ដាល)៖ បុរសម្នាក់បានលបលួចមករៀបការយកប្រពន្ធថ្មី ត្រូវបានប្រពន្ធដើមដឹងចូលមកអុកឡុកផ្អើលពេញភូមិក្នុងមង្គល់ រោងការដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៤៥ នាទីព្រឹក ក្នុងថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

កូនកំលោះ និងកូនក្រមុំមួយគូរបានសម្រេចចិត្តរៀបការយកគ្នាជាប្ដីប្រពន្ធថ្មី ហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបានផ្អើលឆោឡោនៅក្នុងពិធីការមួយក្នុងតំបន់ខាងលើនោះដោយមានកូនកំលោះ ឈ្មោះ លី ច្រាយ ជាគូនិងកូនក្រមុំឈ្មោះ ទេស ស្រីនាង កំពុងតែបង្កើតពិធីការមួយយ៉ាងឱឡារិកស្ថិតក្នុងវគ្គហែរជំនូន ស្រាប់តែលេចចេញស្ត្រីម្នាក់ទៀតមកអុកឡុកក្នុងពិធីនេះ ហើយឱ្យសមត្ថកិច្ចចុះមកផ្អាកពិធីនេះជាបន្ទាន់ ដោយនាងបានអះអាងថា ជាប្រពន្ធដើមរៀបការពេញច្បាប់តាំងពីឆ្នាំ 2011មកម៉្លេះ នាងមានឈ្មោះ សុខ ស្រីនុច អាយុ 26ឆ្នាំ ដោយបានកូនប្រុសមួយមានឈ្មោះ ច្រាយ លាងស៊ីង អាយុ 6 ឆ្នាំ មកហើយ អ្នកទាំង 2 រស់នៅភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
ស្រ្តី ជាប្រពន្ធដើមបានរៀបរាប់ថា នាងបានរៀបការតាំងពីឆ្នាំ 2011 មកម្ល៉េះ រហូតដល់បានកូនប្រុសមួយ ហើយការរស់នៅរបស់នាងផ្ដើមចេញពីការឈ្លោះទាស់ទែង បន្តិចបន្តួចមានពេលខ្លះឈានដល់ការប្ដឹងផ្ដល់ផ្តិតមេដៃរហូតដល់ ភូមិ ឃុំថែមទៀតផង ប៉ុន្តែដោយផ្ដោតលើលិខិតស្នាមខាងលើ គូស្វាមីភរិយាប្រពន្ធដើម បានស្រុះស្រួលគ្នាដោយមានចាស់ទុំរៀបការម្ដងទៀតបាចផ្កា ស្លាសែនព្រេនត្រឹមត្រូវ។ ប៉ុន្តែមិនដឹងជាមូលហេតុអី្វ បានជាប្ដីដាច់ចិត្តមកលួចរៀបការយកប្រពន្ធថ្មីបែបនេះ។

ស្រីនុចជាប្រពន្ធដើមបានបន្តទៀតថាក្រោយពីប្តី មិនចូលផ្ទះក្នុងមួយរយៈពេលនេាះលី ច្រាយ បានចេញពីផ្ទះហើយ នាំយករថយន្តមួយគ្រឿងម៉ាកតាកុម៉ា និងប្រាក់មួយចំនួនថែមទៀត ដោយមិនបានប្រាប់ប្រពន្ធកូនថាទៅណានោះទេ ប៉ុន្តែដោយមានការសង្ស័យនិងងឿងឆ្ងល់នោះ នាងក៍បានតាមដាន ក៍ស្រាប់ទាន់នៅក្នុងពិធីការហើយជាកូនកំលោះទៅទៀត ពេលនោះនាងក៍បានសម្រេចចិត្តនាំសាចញាតិបងប្អូន មកអុកឡុកតែម្តងទៅ។
សមត្តកិច្ច និងអជ្ញាធរ មូលដ្ឋានបានបង្ហើបថា: បើចង់រករឿងឬក៍ផ្អាក ម្ដេចមិនមកមុនថ្ងៃគេការ ពីព្រោះគេរៀបពិធីនេះស្របច្បាប់ ហើយបានបិតប្រកាសច្បាប់អាពាហ៍ ពិពាហ៍មុនពេលរៀបការនេះមួយខែមនទៅកន្លះខែមកហើយ៕

Leave a Reply

Your email address will not be published.