(ភ្នំពេញ) ៖ យោងតាមលិខិតរបស់គណៈឱសថការីកម្ពុជាចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ផ្ញើរជូនទៅម្ចាស់ឱសថការីដេលទទួលបន្ទុកបច្ចេកទេសគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង«ក» ត្រូវអនុវត្តការពង្រឹងការអនុវត្តក្រមសីលធម៌ដល់ឱសថការី
តាមលិខិតនោះគណៈឱសថការីកម្ពុជា បានព្រមានថា នឹងដាក់ទណ្ឌកម្មវិន័យចំពោះឱសថការី ដែលមានឱសថស្ថាន ឱសថការីរង«ក»នៅតែបន្តលក់ម៉ាស់ឡើងថ្លៃហួសកំណត់ លើសពីនេះទៅទៀតឱសថការីទាំងអស់ត្រូវតែគោរពឲ្យបាននូវក្រមសីលធម៌ ដើម្បីចូលរួមចំនែកក្នុងការកាត់បន្ថយការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី និងត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថថ្លៃថ្លូរក្នុងការការពារសុខភាពសាធារណៈជូនប្រជាជនផងដែរ។