ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខផ្លូវការជូនចំពោះវិញ្ញាណក្ខន្ធសព ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែកក្កដាកន្លងទៅ

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខផ្លូវការជូនចំពោះវិញ្ញាណក្ខន្ធសព ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែកក្កដាកន្លងទៅ។ ឆ្លៀតឱកាសក្នុងពិធីបើកសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកនេះ យើងបានធ្វើការស្មឹងស្មាធរយៈពេល ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ដែលជាមិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា ។ យើងនឹងចងចាំនូវការចូលរួមដ៏ធំធេងរបស់ឯកឧត្តមក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ។ សូមវិញ្ញាណក្ខន្ធឯកឧត្តមបានទៅកាន់ទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ។