នៅថ្ងៃសុក្រនេះយោធាចិន បានប្រាប់ឱ្យដឹងថា ខ្លួនទើបតែបានធ្វើសមយុទ្ធយោធាចម្រុះមួយ នៅលើដែនទឹក និងដែនអាកាស ក្បែរកោះតៃវ៉ាន់ ខណៈដែលសមាជិកជាន់ខ្ពស់ម្នាក់នៃព្រឹទ្ធសភាអាមេរិក បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ

(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះយោធាចិន បានប្រាប់ឱ្យដឹងថា ខ្លួនទើបតែបានធ្វើសមយុទ្ធយោធាចម្រុះមួយ នៅលើដែនទឹក និងដែនអាកាស ក្បែរកោះតៃវ៉ាន់ ខណៈដែលសមាជិកជាន់ខ្ពស់ម្នាក់នៃព្រឹទ្ធសភាអាមេរិក បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ ដើម្បីជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen)

លោក វូ ឈាន (Wu Qian)អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ចាក់ថា សមយុទ្ធខាងលើ ដែលត្រូវបានប្រកាសដោយ ទីបញ្ជាការយោធាភូមិភាគខាងកើតរបស់ចិន គឺត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបចំពោះ «សកម្មភាពគប់គិត និងបង្កហេតុ» រវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់។

អ្នកនាំពាក្យចិនរូបនេះបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក Scott បានបង្កការខូចខាតជាខ្លាំង ចំពោះទំនាក់ទំនងចិន-អាមេរិក ហើយថែមទាំងបង្កើនភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ លោក Wu បានសង្កត់ធ្ងន់ដូច្នេះថា «យោធាចិនត្រៀមខ្លួនសម្រាប់សង្រ្គាមនៅគ្រប់ពេលវេលា ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីរារាំងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ និងការប៉ុនប៉ងប្រកាសឯករាជ្យរបស់តៃវ៉ាន់ ហើយការពារជាដាច់ខាតនូវ អធិបតេយ្យនិងបូរណភាពទឹកដីរបស់ជាតិ»