ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងច្រើនជាងគេដល់ប្រទេសចិនក្នុងរយៈពេលពីរខែជាប់គ្នាគិតត្រឹមខែមិថុនានេះ ដោយវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីត

(សិង្ហបុរី)៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងច្រើនជាងគេដល់ប្រទេសចិនក្នុងរយៈពេលពីរខែជាប់គ្នាគិតត្រឹមខែមិថុនានេះ ដោយវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រទេសចិនគឺជាប្រទេសនាំចូលប្រេងឆៅច្រើនជាងគេបំផុតក្នុងពិភពលោក ហើយប្រេងរបស់រុស្ស៊ីជួយក្រុមហ៊ុនចម្រាញ់ប្រេងចិនឱ្យរក្សាការចំណាយទាបក្នុងពេលមួយដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនទាំងនេះត្រូវបានកាត់បន្ថយដោយការការថយចុះតម្រូវការដែលបង្កឡើងដោយវិធានការគ្រប់គ្រងកូវីដដ៏តឹងរ៉ឹង និងការរឹតបន្តឹងរបស់ទីក្រុងប៉េកាំងលើការនាំចេញប្រេងក្នុងគ្រាដែលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់។

ការនាំចូលប្រេងរបស់រុស្ស៊ីក្នុងខែមិថុនា រួមទាំងការដឹកជញ្ជូនតាមសមុទ្រ និងការផ្គត់ផ្គង់តាមបំពង់បង្ហូរប្រេង ត្រូវបានប៉ាន់ថាមានប្រហែល២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ឬ ១៥ភាគរយនៃតម្រូវការប្រេងឆៅរបស់ប្រទេសចិន ដែលស្មើនឹងបរិមាណដែលបាននាំចូលកាលពីខែឧសភា។

យោងតាមក្រុមហ៊ុនវិភាគទាំងនេះបានឱ្យដឹងថា ការនាំចេញប្រេងរបស់រុស្ស៊ីតាមសមុទ្រត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី ១,០៤ ទៅ ១,១៥ លាន បារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន ដែលមានកម្រិតថេរធៀបនឹងបរិមាណខ្ពស់បំផុតនៅខែឧសភាពោលគឺមានប្រហែល ១,១លានបារ៉ែលក្នុងមួយថ្ងៃ៕