(ដាវ៉ូស)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)ប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃពុធនេះថា លោកមានឆន្ទៈក្នុងការចរចាផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ។
លោក ហ្សេលេនស្គី បានថ្លែងទៅកាន់វេទិការសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុង ដាវ៉ូស (DAVOS) នៃប្រទេសស្វីស ដោយបានបញ្ចាក់ថា «ប្រសិនបើប្រធានាធិបតីររុស្ស៉ីយល់ពីការពិត នោះនឹងលទ្ធភាពនៃការស្វែងរកមធ្យោបាយ តាមផ្លូវការទូត ដើម្បីពីជម្លោះបច្ចុប្បន្នបាន។ លោកបន្ថែមថា «អ៊ុយក្រែន នឹងបន្តប្រយុទ្ធរហូតដល់ដណ្តើមបាន ទឹកដីទាំងអស់ មកវិញ»។
លោក ហ្សេលេនស្គី បានបន្តថា លោកក៏បានជំរុញឲ្យទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីអ៊ុយក្រែន ដោយលើកឡើងថា វាអាចជាជំហ៊ានដំបូង ឆ្ពោះទៅរកកិច្ចចរចា ខណៈដែលរុស្ស៉ី បានពន្យារពេលយូរជាមកហើយ៕
ប្រភព៖ Reuters