នៅថ្ងៃពុធនេះ យោធាចិន បានប្រាប់ឱ្យដឹងថា ខ្លួនបានតាមដាន និងបានព្រមាននាវាចម្បាំងអាមេរិកមួយគ្រឿង ដែលបានធ្វើដំណើរឆ្លងកាត់តាម ច្រកសមុទ្រតៃវ៉ាន់

(តៃប៉ិ)៖ នៅថ្ងៃពុធនេះ យោធាចិន បានប្រាប់ឱ្យដឹងថា ខ្លួនបានតាមដាន និងបានព្រមាននាវាចម្បាំងអាមេរិកមួយគ្រឿង ដែលបានធ្វើដំណើរឆ្លងកាត់តាម ច្រកសមុទ្រតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុង ប៉េកាំងដឹកនាំការធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់។

នាវាចម្បាំងប្រដាប់ដោយមីស៊ីល USS Port Royal បានដឹកនាំបេសកកម្មជាទម្លាប់ធម្មតា ក្នុងការធ្វើដំណើរឆ្លងកាត់តាមដែនទឹក អន្តរជាតិ ស្របទៅតាមច្បាប់អន្តរជាតិ កាលពីថ្ងៃអង្គារម្សិលមិញ និងជាលើកទី២ ក្នុងរយៈពេល ២សប្ដាហ៍កន្លងមកនេះ  ។

យោធាចិន បានបន្ថែម ដូច្នេះថា «សហរដ្ឋអាមេរិកតែងតែបង្ករឿង និងបញ្ជូនសារខុសទៅកាន់កម្លាំងដែលចង់ឱ្យកោះតៃវ៉ាន់មានឯករាជ្យភាព ហើយមានចេតនាបង្កើន ភាពតានតឹងនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់»