សូមចូលរូមអបអរសាទរ កីឡាករ ជម្រើសជាតិកម្ពុជា (ឃីកប៊ុកស៊ីង) កាន់ ម៉េងហុង បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបានយកឈ្នះ កីឡាករ ម៉ាឡេស៊ី នៅមុននេះបន្តិច នៅព្រឹត្តិការណ៍ កីឡា Sea Game លើកទី ៣១ នៅប្រទេសវៀតណាម ។
សូមជម្រាបថា កីឡាករ កាន់ ម៉េងហុង ធ្វើបានល្អដោយក្នុងទឹកទី២ បានវាយឱ្យកីឡាករ ម៉ាឡេស៊ី ត្រូវបានអាជ្ញាកណ្ដាលរ៉ាប់ម្ដង ប៉ុន្តែយ៉ាងណាក៏ដោយ កីឡាករ ជម្រើសជាតិកម្ពុជារូបនេះ បានយកឈ្នះ កីឡាករ ម៉ាឡេស៊ី ត្រឹមពិន្ទុប៉ុណ្ណោះ ៕