លោក អាឡិចសាន់ដឺ គ្រូសកូ (Alexander Grushko) អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានប្រាប់ឱ្យដឹងថា រុស្ស៉ីគ្មានគម្រោង បិទស្ថានទូតរបស់ខ្លួន នៅក្នុងតំបន់អឺរ៉ុបទេ

(មូស្គូ)៖ បើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោក អាឡិចសាន់ដឺ គ្រូសកូ (Alexander Grushko) អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានប្រាប់ឱ្យដឹងថា រុស្ស៉ីគ្មានគម្រោង បិទស្ថានទូតរបស់ខ្លួន នៅក្នុងតំបន់អឺរ៉ុបទេ ដើម្បីឆ្លើយតបទៅនឹងវិធានការអមិត្តពីសំណាក់បណ្ដាលោកខាងលិច រួមទាំងការបង្កើនការដាក់ទណ្ឌកម្មប្រឆាំង នឹងមូស្គូនោះទេ។

លោក អាឡិចសាន់ដឺ គ្រូសកូ (Alexander Grushko) បានបញ្ចាក់ថា «វាមិនមែនជាប្រពៃណីរបស់យើងទេ ហើយយើង ជឿជាក់ថាការងារនៃការិយាល័យតំណាងការទូត គឺពិតជាមានសារៈសំខាន់»