នៅព្រឹកថ្ងៃអង្គារនេះ លោក យូន ស៊ុក យុល (Yoon Suk-yeol) ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង បានស្បថចូលកាន់តំណែង ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់ពីការគំរាមកំហែងពីកូរ៉េខាងជើង រហូតដល់សេដ្ឋកិច្ច និងអតិផរណា

(សេអ៊ូល)៖ នៅព្រឹកថ្ងៃអង្គារនេះ លោក យូន ស៊ុក យុល (Yoon Suk-yeol) ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង បានស្បថចូលកាន់តំណែង ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់ពីការគំរាមកំហែងពីកូរ៉េខាងជើង រហូតដល់សេដ្ឋកិច្ច និងអតិផរណា។ លោក យូន ស៊ុក យុល បានសន្យាថានឹងការពារកូរ៉េខាងត្បូង និងប្រជាជន ៥២លាននាក់ ដោយគោរព និងអនុវត្តមានរដ្ឋធម្មនុញ្ញ កំលុងពិធីស្បថចូលកាន់តំណែងជាផ្លូវការ នៅឯសភាជាតិ។

សូមបញ្ជាក់ផងដែរថា មនុស្សច្រើនជាង ៤០,០០០នាក់ បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង សម្រាប់អាណត្តិមានរយៈពេល ៥ឆ្នាំ របស់លោក យូន ស៊ុក យុល ក្នុងនោះរួមមានប្រតិភូមកពីសហរដ្ឋអាមេរិក, ចិន និងជប៉ុន៕