នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយ លោកតា នៅអង្គការមូលនិធិកុមារកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយ លោកតា នៅអង្គការមូលនិធិកុមារកម្ពុជា។ ក្នុងឱកាសនោះដែរ លោកស្រី ពេជ ចន្ទមុន្នី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត ជូនលោកយាយ លោកតា ដែលជាមនុស្សចាស់ក្នុងកម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជា។

លោកស្រី ពេជ ចន្ទមុន្នី បានប្រាប់ឱ្យដឹងថា សម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុកតម្រូវការការរស់នៅបារម្ភចំពោះសុខភាពរបស់លោកយាយ លោកតា អ៊ុ ពូ មីងជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩៕