បើយោងតាមកាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយ លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ បាននិយាយថា ប្រទេសថៃអាចរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរ ២០លាននាក់នៅឆ្នាំក្រោយ

(បាងកក)៖បើយោងតាមកាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយ លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ បាននិយាយថា ប្រទេសថៃអាចរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរ ២០លាននាក់នៅឆ្នាំក្រោយ ។ ដោយសារស្ថានភាពជំងឺកូវីដ-១៩ បានធូស្រាល ការរំពឹងនេះទំនងក្លាយជាការពិតផងដែរ នេះបើតាមការបញ្ចាក់របស់លោក Prayut Chan-o-cha

លោក Prayut Chan-o-cha បានបន្តថា ភ្ញៀវទេសចររាប់ម៉ឺននាក់កំពុងចូលមកក្នុងប្រទេសរៀងរាល់ថ្ងៃ ហើយស្ថានភាពបានប្រសើរឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការរឹតបន្តឹងការចូលប្រទេសត្រូវបានបន្ធូរបន្ថយ៕