កាលពីថ្ងៃពុធម្សិលមិញ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្សី បានប្រាប់ឱ្យដឹងថា រថយន្តរបស់អង្គការ(NATO) ណាមួយ ដែលមកដល់អ៊ុយក្រែនជាមួយនឹងអាវុធ ឬការផ្គត់ផ្គង់ ដើម្បីបំពេញតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានចាត់ទុកថាជា «គោលដៅស្របច្បាប់នៃការបំផ្លិចបំផ្លាញ»

(មូស្គូ)៖កាលពីថ្ងៃពុធម្សិលមិញ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្សី បានប្រាប់ឱ្យដឹងថា រថយន្តរបស់អង្គការ(NATO) ណាមួយ ដែលមកដល់អ៊ុយក្រែនជាមួយនឹងអាវុធ ឬការផ្គត់ផ្គង់ ដើម្បីបំពេញតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានចាត់ទុកថាជា «គោលដៅស្របច្បាប់នៃការបំផ្លិចបំផ្លាញ»។ លោករដ្ឋមន្ត្រីរុស្សី បានបន្តថា ទាហានរុស្ស៊ី រួមជាមួយនឹងអ្នកនៅក្នុងតំបន់លូហាន់ (Luhansk) និងតំបន់ដូណេត ( Donetsk) កំពុងកាន់កាប់តំបន់ជាច្រើនទៀតនៅក្នុង Donbass ហើយពួកគេនឹងបន្តធ្វើការងាររបស់ពួកគេ៕