(កៀវ)៖ កាលពីថ្ងៃអង្គារម្សិលមិញ លោក ដេនីស ស៊្មីហាល់ (Denys Shmyhal) បាននិយាយថា អ៊ុយក្រែនទទួលបានថវិកាចំនួន ៤.៥ពាន់លានអឺរ៉ូ ស្មើនឹង៤.៧៣ពាន់លានដុល្លារ ក្នុងទម្រង់ជាជំនួយហិរញ្ញវត្ថអន្តរជាតិ គិតតាំងពីការចាប់ផ្តើម នៃសង្រ្គាមជាមួយរុស្ស៉ី។
លោក ដេនីស ស៊្មីហាល់ (Denys Shmyhal) បានបន្តថា មួយសប្តាហ៍កន្លងទៅនេះ អ៊ុយក្រែនទទួលបានជំនួយចំនួន ៥០០លានដុល្លារ ពីធនាគារពិភពលោក។ លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន ក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រទាំងនេះ ហើយថាវានឹងជួយប្រទេសលោក បន្តរក្សានូវអត្ថប្រយោជន៍នានាសម្រាប់សង្គម បានពេញលេញដដែល ព្រមទាំងផ្តល់ឱកាសដើម្បីបង្កើតកម្មវិធីទំនុកបម្រុងថ្មីៗផងដែរ៕