ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ យាង វណ្ណា ចូលខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានមុននៅថ្ងៃទី៦ ខែឧសភា ពីបទ «ឆបោក និងរំលោភសេចក្តីទុកចិត្ត»

(ភ្នំពេញ)៖ បើយោងតាមដីកាបញ្ជាចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ យាង វណ្ណា ចូលខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានមុននៅថ្ងៃទី៦ ខែឧសភា ពីបទ «ឆបោក និងរំលោភសេចក្តីទុកចិត្ត»

បើតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឌី បញ្ញា ហៅ ពេជ្រ បានបញ្ចាក់ឱ្យដឹងថា ឈ្មោះ យាង វណ្ណា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ 53ABE1 ផ្លូវលេខ២៧១ ភូមិទី៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ ឆបោក និងរំលោភលើទំនុកចិត្ត៕