អ៊ីស្រាអែល៖ បន្ទាប់ពីប្រមុខការទូតរុស្ស៊ីបានអះអាងថា មេដឹកនាំណាស៊ី អាដូលហ្វ អ៊ីត្លែ (Adolf Hitler) មានឈាមជ័រជនជាតិជ្វីស ប្រទេសអ៊ីស្រាអែលបានផ្ទុះកំហឹងយ៉ាងខ្លាំង។ ក្រសួងការបរទេសអ៊ីស្រាអែលបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ី សម្រាប់ការស្រាយបំភ្លឺ និងទាមទារឲ្យមានការសូមអភ័យទោស៕