នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ប្រធានជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីបញ្ហាជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ប្រធានជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីបញ្ហាជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា។

ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីបញ្ហាជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា ជាមួយប្រធានសម្របសម្រួលជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ា តំណាងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង។ 

ការបញ្ជាក់ជុំវិញការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់របស់គណៈប្រតិភូមីយ៉ាន់ម៉ាមកកាន់កម្ពុជា តាមរយៈប្រសាសន៍របស់នាយសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។